(ភ្នំពេញ)៖ ថ្មីៗនេះ សហរដ្ឋអាមេរិក បានប្រេីយន្តហោះចម្បាំង B-2 Bomber (ឬ B-2 Spirit) និងគ្រាប់បែក GBU-57 ដែលអាចទម្លុះរូងក្រោមដី​ ដើម្បីវាយកម្ទេចទីតាំងនុយក្លេអ៊ែអ៉ីរ៉ង់ ចំនួន ៣កន្លែង បានដោយជោគជ័យ​។

B-2 Bomber (ឬ B-2 Spirit) គឺជាយន្តហោះចម្បាំង ដែលអាចបំបាំងកាយបាន (stealth bomber) ផលិតដោយក្រុមហ៊ុន Northrop Grumman សម្រាប់កងទ័ពអាកាសសហរដ្ឋអាមេរិក។ ល្បឿនអតិបរមា របស់វាប្រហែល ១.០១០ km/h ។

លក្ខណៈពិសេសរបស់ B-2 Bomber (ឬ B-2 Spirit)៖

*Stealth Technology៖ វាអាចគេចផុតពីការចាប់ដោយ Radar ។
*ដំណើររយៈពេលវែង៖ អាចហោះពីអាមេរិកទៅកន្លែងណាក៏បាន ដោយមិនចាំបាច់ចាក់ប្រេងច្រើនដង ប៉ុន្តែបើចាក់ប្រេងថែមលើអាកាស វាអាចហោះហើរមិនឈប់សោះក្នុងរយៈពេល ៤០ម៉ោង។
*អាវុធធន់ធ្ងន់៖ វាអាចផ្ទុកទាំងអាវុធនុយក្លេអ៊ែរ និងគ្រាប់បែកគ្រប់ប្រភេទ បានរាប់សិបតោន ដែលគ្មានយន្តហោះចម្បាំងណាអាចធ្វើបាន។
*ចំណាយថវិកាច្រើន៖ តម្លៃផលិតវា ១គ្រឿងអាចឈានដល់ជាង ២ពាន់លានដុល្លារ៕