(ភ្នំពេញ)៖ នៅក្នុងពិភពលោករបស់យើងនេះ ជាពិសេសនៅក្នុងយុគសម័យអនឡាញ មានព័ត៌មានច្រើនណាស់ ប៉ុន្តែអ្វីដែលយើងមើលឃើញ មិនប្រាកដថា វាពិតទាំងអស់នោះទេ។
ជាក់ស្តែង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនអគតិដែលបានយករូបវីដេអូនៃការសំណេះសំណាលរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ជាមួយមន្ត្រីរាជការខេត្តព្រះវិហារកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ទៅកាត់តជាមួយសំឡេងក្លែងបន្លំដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត។
ក្រសួងបានចាត់ទុកថា ការបង្កើតវីដេអូក្លែងបន្លំបែបនេះ ជាការបង្កើតព័ត៌មានមិនពិត និងជាអំពើទុច្ចរិតដែលមិនគួរអនុញ្ញាតឱ្យកើតមានលើបណ្ដាញសង្គមឌីជីថលគ្រប់ប្រភេទ ហើយជនបង្កត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ហេតុនេះហើយ បានជា Fresh News នឹងចែករំលែកពីចំណេះដឹងទូទៅមួយស្តីពីរបៀបកំណត់ព័ត៌មានក្លែងក្លាយតាមអនឡាញ (How to Spot Fake News Online)៖
*រកប្រភព តើវាចេញពីបណ្តាញព័ត៌មានទុកចិត្តទេ (Check the source: Is it a trusted media outlet)?
* ប្រយ័ត្នចំណងជើងស៊ីអារម្មណ៍ (Watch out for emotional headlines or too-good-to-be-true stories)
* បញ្ជាក់ព័ត៌មាននោះពីប្រភពនានាឲ្យបានច្រើន (Cross-check with other reliable sources)
* មើលកាលបរិច្ឆេទ ព្រោះថាព័ត៌មានចាស់អាចត្រូវបានចែកចាយឡើងវិញ (Look at the date—old news can be reshared to mislead)
* មើលរូបថត ឬវិដេអូនោះ ថាជា AI ឬក៏ប្រតិដ្ឋ (Reverse-search photos or videos to check for AI or fake images)៕