(អាមេរិក)៖ ក្រៅពីលក់ iPhone និងម៉ាស៊ីន iMac ក្រុមហ៊ុន Apple នៅមានប្រភពចំណូល ធំមួយទៀតនោះគឺ App Store ដែលជារៀងរាល់ឆ្នាំ ប្រមូលលុយមិនតិចនោះទេ។ ជាក់ស្ដែងនៅឆ្នាំ២០១៥ កន្លងទៅនេះ ក្រុមហ៊ុន Apple រកចំណូលបានពី App Store រហូតដល់ជាង ២០ពាន់លានដុល្លារអាមេរិក។
យោងតាមការចេញផ្សាយរបស់ Wall Steet Journal នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការលក់នៅលក់ App Store កើនឡើង ៤៣ភាគរយបើធៀបនឹងឆ្នាំ២០១៤ ហេតុដូច្នេះហើយទើបជំរុញ ឲ្យប្រាក់ចំណូលពីការលក់កើនឡើងខ្ពស់ ប៉ុន្តែមិនបានដូចអ្វីដែលក្រុមហ៊ុនចង់បាន។
ក្រុមហ៊ុន Apple ក៏បានបញ្ជាក់ផងដែរថា នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំសកល ខ្លួនរកចំណូលពី App Store បានរហូតដល់ ១៤៤លានដុល្លារអាមេរិក ដែលបានច្រើនជាងថ្ងៃបុណ្យ Christmas៕