(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការប្រើប្រាស់ត្រាមូលថ្មី របស់រដ្ឋបាលរាជធានីភ្នំពេញ ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
បើតាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដោយសារត្រាចាស់ របស់រដ្ឋបាលរាជធានីភ្នំពេញ មានភាពសឹករិចរិល ពិបាកក្នុងការប្រើប្រាស់ ទើបក្រសួងមហាផ្ទៃ បានឯកភាពឲ្យប្ដូរត្រាមូលចាស់ និងអនុញ្ញាតឲ្យប្រើប្រាស់ត្រាមូលថ្មី។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ និងមានរូបត្រាមូលថ្មី៖