(ស្វាយរៀង)៖ លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា មានជនអាណាមិក បានបង្កើត Facebook ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះរបស់លោក ក្នុងគោលបំណងមិនល្អ ដែលនាំឲ្យប៉ះពាល់កិត្តិយសរបស់លោកយ៉ាងខ្លាំង។
តាមរយៈបណ្តាញព័ត៌មាន Fresh News លោក សុក រ៉ាដូ សូមប្រកាសថ្កោលទោស និងមិនទទួលស្គាល់ការបង្ហោះតាម Facebook ក្លែងក្លាយខាងលើ និងស្នើដល់សមត្ថកិច្ច តាមស្វែងរកជនអនាមិករូបនោះ យកទៅចាត់ការតាមនីតិវិធី៕