(ភ្នំពេញ)៖ ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេង ខ្សឹកខ្សួលរំជួលចិត្តដ៏សែនក្រៀមក្រំយ៉ាងក្រៃលែងចំពោះមរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នាថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ពិត ចំណាន អនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សារលិខិតរំលែកមរណទុក្ខមានខ្លឹមសារថា៖ «យើងខ្ញុំ ថ្នាក់ដឹកនាំ និងសហការីក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ទូទាំងប្រទេស សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ក្នុងក្តីសោកស្តាយអាឡោះអាល័យចំពោះមរណភាព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព កាលពីវេលាម៉ោង ២ និង ១២នាទី ទៀបភ្លឺ នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ»។
មរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់មាតា មាតា ក្មេក ជីដូនជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្ដោសប្រណីថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះ សម្តេចទាំងទ្វេ បុត្រា បុត្រី ចៅប្រុស ចៅស្រី ហើយក៏ជាការបាត់បង់មហាឧបាសិកាមួយរូប ពោរពេញ ដោយគុណធម៌ សច្ចៈធម៌ ព្រហ្មវិហារធម៌ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ដែលបានបូជាទាំងកម្លាំងកាយចិត្តបរិច្ចាគនូវធនធាន ទ្រព្យសម្បត្តិ ជា ធម្មទាន និងធ្វើឱ្យមានការរីកចម្រើនឥតឈប់ឈរក្នុងវិស័យពុទ្ធចក្រ អាណាចក្រ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងមរណទុក្ខដ៏ក្រៀមក្រំក្តុកក្តួលបំផុតនេះ «យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមឧទិ្ទសបួងសួងដល់ គុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហា ឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតរំលែកមរណទុក្ខ ៖