(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News) 

១៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រកាសថា ថ្ងៃនេះពុំមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ និងពុំមានអ្នកជាសះស្បើយដែរ, សរុបអ្នកជាសះស្បើយ១២០នាក់ នៅសល់តែ២នាក់ប៉ុណ្ណោះ (ចុចអាន)

២៖ ប្រមុខរដ្ឋស្តីទីបញ្ចប់មុខតំណែង William Guang ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ (ចុចអាន)

៣៖ អ្នកនាំពាក្យក្រសួងសុខាភិបាល៖ និស្សិតខ្មែរត្រឡប់ពីអង់គ្លេសរកឃើញវីរុស COVID-19 នៅកូរ៉េ ពេលនេះមានសុខភាពល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យកូរ៉េ (ចុចអាន)

៤៖ រដ្ឋមន្រ្តីសុខាភិបាល៖ អត់ជួបជុំផឹកស៊ីអត់ស្លាប់ទេ តែបើឆ្លងកូវីដ១៩ យើងអាចស្លាប់ ដូច្នេះសុំឱ្យពលរដ្ឋអត់ធ្មត់ រង់ចាំរហូតដល់មានវ៉ាក់សាំងប្រឆាំងកូវីដ១៩ (ចុចអាន)

៥៖ WHO ប្រចាំកម្ពុជា៖ ពេលនេះយើងរស់នៅក្នុងទម្លាប់ថ្មីមួយ ដោយមិនអាចវិលទៅរក ទម្លាប់ដូចមុនកូវីដ១៩នោះទេ (ចុចអាន)

៦៖ លោក លី សូវ៉ាន់៖ អ្នកជំងឺកូវីដ១៩ ទាំង១២០នាក់ ដែលចេញពីមន្ទីរពេទ្យ បានជាសះស្បើយដាច់តែម្តង ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយមិនមានរោគសញ្ញាឡើយ (ចុចអាន)

៧៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល កត់សម្គាល់ថា ស្ថានភាពកូវីដ១៩ នៅលើពិភពលោក មិនបានថមថយនោះទេ ជាពិសេសនៅអាមេរិក និងអឺរ៉ុប (ចុចអាន)

៨៖ សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវដល់កងទ័ព និងពលរដ្ឋគ្រប់រូប អនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ (ចុចអាន)

៩៖ ប្រធានក្រុមសង្គ្រោះអង្គការសង្គ្រោះមេឃពណ៌ខៀវចិន៖ យើងស្ម័គ្រចិត្តជួយរដ្ឋាភិបាលកម្ពុជា ប្រឆាំងវីរុស COVID-19 (ចុចអាន)

១០៖ ទាហានមួកខៀវកម្ពុជាឆ្លងជំងឺកូវីដ១៩ នៅម៉ាលី ពីររូបបានជាសះស្បើយ ខណៈមួយរូបទៀតកំពុងបន្តតាមដាន (ចុចអាន)

១១៖ សេចក្តីជូនដំណឹង៖ សពអ្នកឧកញ៉ា ព្រឹទ្ធបហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន និងរៀបចំដង្ហែនៅថ្ងៃទី៦ ខែឧសភា ទៅបញ្ចុះនៅខេត្តត្បូងឃ្មុំ (ចុចអាន)

 

* ព័ត៌មានអន្តរជាតិ (World News)

១៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ ៣.៥៦លាននាក់ ស្លាប់ជិត ២៥ម៉ឺននាក់ និងជាសះស្បើយជាង ១.១លាននាក់! (ចុចអាន)

២៖ គ្រាន់តែកាត់បន្ថយការរឹតត្បិតបានពីរថ្ងៃ ករណីឆ្លងជំងឺ COVID-19 ផ្ទុះឡើងវិញ នៅអាហ្វ្រិកខាងត្បូង (ចុចអាន)

៣៖ មន្ត្រីជាន់ខ្ពស់ WHO៖ «យើងកំពុងស្ថិតនៅចំចំណុចកណ្តាល នៃការប្រយុទ្ធដើម្បីជីវិត ខណៈ COVID-19 នៅតែបង្កគ្រោះថ្នាក់ខ្លាំងដដែល រហូតទាល់តែវ៉ាក់សាំងត្រូវបង្កើត» (ចុចអាន)

៤៖ ទីបំផុតប្រេស៊ីលលោតចូលក្រុមប្រទេស ដែលមានអ្នកឆ្លងជំងឺ COVID-19 រហូតដល់រាប់សែនករណី! (ចុចអាន)

៥៖ ចំនួនករណីឆ្លង COVID-19 នៅសិង្ហបុរីកើនដល់ ១៨,៧៧៨ករណី ក្រោយរកឃើញអ្នកឆ្លងថ្មី ៥៧៣នាក់ទៀត! (ចុចអាន)

៦៖ អ្នកនាំពាក្យអះអាងថា អ្នកជំងឺកូវីដសេសសល់២នាក់ ដែលកំពុងសម្រាកព្យាបាល គឺមានសុខភាពល្អធម្មតា (ចុចអាន)

៧៖ ឥណ្ឌានឹងអូសបន្លាយពេលបិទប្រទេស ដល់ថ្ងៃទី១៧ ខែឧសភា ប៉ុន្តែក៏មានការញែកតំបន់សំខាន់ៗ ដែលត្រូវបន្ធូរបន្ថយខ្លះដែរ (ចុចអាន)

៨៖ រុស្ស៊ីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ ១០,៥៨១នាក់ ក្នុងពេលតែ១ថ្ងៃ, ចំនួនសរុបកើនដល់ ១៤៥,២៦៨ករណី! (ចុចអាន)

៩៖ នូវែលសេឡង់រកមិនឃើញអ្នកឆ្លង COVID-19 ថ្មីសូម្បីម្នាក់ក្នុងពេល១ថ្ងៃ ដែលនេះជាលើកដំបូងបំផុត! (ចុចអាន)

១០៖ ជប៉ុននឹងអូសបន្លាយពេល ដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោយការពិគ្រោះយោបល់ជាមួយ ក្រុមជំនាញពាក់ព័ន្ធ COVID-19 (ចុចអាន)

១១៖ ថៃ រកឃើញ COVID-19 ១៨ករណីថ្មី, អ្នកឆ្លងសរុបកើនដល់ ២,៩៨៧នាក់ (ចុចអាន)

១២៖ ម៉ិចស៊ីកូមានអ្នកឆ្លង COVID-19 កើនដល់២៣,៤៧១នាក់ ក្នុងនោះស្លាប់២,១៥៤នាក់ (ចុចអាន)

១៣៖ លោក ដូណាល់ ត្រំា ថាសហរដ្ឋអាមេរិក នឹងមានវ៉ាក់សាំង COVID-19 នៅត្រឹមចុងឆ្នាំ២០២០នេះ (ចុចអាន)

១៤៖ អត្រាឆ្លង COVID-19 ថ្មីៗប្រចាំថ្ងៃនៅកូរ៉េខាងត្បូង បន្តស្ថិតក្នុងកម្រិតទាបបំផុតដដែល (ចុចអាន)

១៥៖ ការផ្ទុះករណីឆ្លង COVID-19 ជាចង្កោមនៅអូស្ត្រាលី កើតមានក្នុងរោងចក្រកែច្នៃសាច់មួយ នៅរដ្ឋ Victoria (ចុចអាន)

១៦៖ រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «បេសកកម្មរបស់យើងនៅដដែល នោះគឺការបញ្ចុះបញ្ចូលឲ្យកូរ៉េខាងជើង បោះចោលនុយក្លេអ៊ែរ ដើម្បីឲ្យប្រជាជនមានអនាគតភ្លឺស្វាង» (ចុចអាន)

១៧៖ អ៊ូហ្គង់ដាព្រមានកុំឲ្យប្រជាជនជឿលើកពាក្យចចាមអារ៉ាមថា «ជនជាតិអាហ្វ្រិកមានប្រព័ន្ធភាពសុំារឹងមាំ ដែលអាចទប់ទល់ COVID-19 បានឲ្យសោះ» (ចុចអាន)

១៨៖ ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មី៣នាក់ ជាករណីនាំចូលទាំងអស់ ហើយបន្តគ្មានអ្នកជំងឺថ្មីស្លាប់ឡើយ កាលពីថ្ងៃអាទិត្យ (ចុចអាន)