(ភ្នំពេញ)៖ ពិតជាមានសំណាងមែន យុវជនម្នាក់ឈ្មោះ សម រដ្ឋា បានទិញស្រាបៀរកម្ពុជា ចំនួន៧កំប៉ុង មកហូបជាមួយប្អូនពីរនាក់ ស្រាប់តែគាស់ដល់កំប៉ុងទី៣ ក៏ឈ្នះបាន៥០លានតែម្តង ខណៈកំពុងតែខ្វះខាតលុយដើម្បីទិញសម្ភារដាក់ផ្ទះថ្មី ដែលទើបនឹងសាសង់រួច។
លោក សម រដ្ឋា បានឱ្យដឹងថា ក្រៅពីត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សារបស់ខ្លួន លោកក៏បានស្វះស្វែងរកធនធានថវិកាសម្រាប់ចាយវាយ ដើម្បីសម្រេចបំណង ប្រាថ្នាចង់បញ្ចប់ការសិក្សារបស់ខ្លួនផងដែរ តែឥឡូវនេះកង្វល់អំពីហិរញ្ញវត្ថុត្រូវបានផាត់ចោល ក្រោយត្រូវរង្វាន់៥០លានរៀល ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា។
លោក សម រដ្ឋា បានបន្ថែមថា លោកពិតជារំភើបខ្លាំងមែនទែន ព្រោះមិននឹកស្មានថា ខ្លួនឯងមានសំណាងធំដល់ម្ល៉ឹង។ ទឹកប្រាក់៥០លានរៀលនេះក្រៅតែពីទុកផ្គត់ផ្គង់ ការសិក្សា លោកនឹងយកទៅទិញសម្ភារៈដាក់ក្នុងផ្ទះថ្មី ដែលទើបនឹងទិញផងដែរ ព្រោះកំពុងខ្វះសម្ភារៈប្រើប្រាស់ក្នុងផ្ទះច្រើនគួរសមដែរ៕
ពិសាស្រាបៀរ កម្ពុជាដោយការទទួលខុសត្រូវ!