(ភ្នំពេញ)៖ រយៈពេល១ថ្ងៃ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន១,៣១៣គ្រឿង ក្នុងនោះ មានម៉ូតូ៨៥១គ្រឿង និងរថយន្ត៤៦២គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ផ្លាកលេខជាដើម។
បើសរុបយានយន្តល្មើសទាំងរយៈពេល៨ថ្ងៃ (ថ្ងៃទី០១-០៨ ខែឧសភា) មានចំនួន១៦,៥៩១គ្រឿង ក្នុងនោះម៉ូតូចំនួន១២,៥៥៦គ្រឿង និងរថយន្ត៤,០៣៥គ្រឿង៕