(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានចេញលិខិតអំពាវនាវដល់ម្ចាស់អាគារទាំងអស់ ដែលជួលឲ្យ រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា មេត្តាពិចារណាចុះថ្លៃឈ្នួលរបស់ខ្លួន យ៉ាងតិច៣០% សម្រាប់រយៈពេល ៣ខែ ទៅ៦ខែ។ នេះបើតាមលិខិតអំពាវនាវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សមាគមយល់អំពីទុក្ខលំបាកនៃផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប៉ុន្តែយើងពិតជាអំពាវនាវ ដល់ម្ចាស់អាគារ នានាដែលកំពុង ជួលឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ មេត្តាពិចារណាចុះថ្លៃឈ្នួលរបស់ខ្លួន យ៉ាងតិច ៣០% សម្រាប់រយៈពេល៣ ទៅ៦ខែ»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបញ្ជាក់ទៀតថា «ការចុះថ្លៃឈ្នួលនេះ នឹងអាចជួយសម្រាលបន្ទុក ចំណាយរបស់រោងចក្រ និងចូលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីទ្រទ្រង់វិស័យនេះ»៕
ខាងក្រោមនេះ ជាលិខិតអំពាវនាវ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖