(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតជប៉ុន លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានអះអាងថា រដ្ឋាភិបាលជប៉ុន នឹងចាប់ផ្តើមអនុវត្តគម្រោងកិច្ចសហប្រតិបត្តិកាមួយជាមួយកម្ពុជាក្នុងពេលឆាប់ៗនាពេលខាងមុខនេះ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា។
នៅក្នុងវីដេអូបង្ហោះលើទំព័រ Facebook របស់ស្ថានទូតជប៉ុន លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានបង្ហាញថា កាលពី៦០ឆ្នាំមុន ស្ថានភាពចរាចរណ៍នៅប្រទេសជប៉ុនមានសភាពយ៉ាប់យឺនខ្លាំង ហើយមានអត្រាមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍នេះខ្ពស់ផងដែរ។
លោកឯកអគ្គរដ្ឋទូតជប៉ុន បានលើកឡើងក្នុងវីដេអូថា ដើម្បីដោះស្រាយវិបត្តិចរាចរណ៍នេះ គឺត្រូវការជាចាំបាច់នូវស្មារតីចូលរួមគោរពច្បាប់ចរាចរណ៍ពីអ្នកបញ្ជាយានយន្ត៕