(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែបានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ កាកបាទក្រហមកម្ពុជា និងអំណោយរាជារដ្ឋាភិបាលប្រគល់ជូនប្រជាពលរដ្ឋរក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន ៣០០គ្រួសារ រស់នៅឃុំចំនួន២ រួមមានឃុំថ្មកែវ និងឃុំសន្តិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ពិធីនេះដែរបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពី អនុប្រធានសាខាកាកបាទកក្រហមកម្ពុជាខេត្ត និងលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានជាច្រើនរូប។
លោក ម៉ុម សារឿន ក៏បានពាំនាំនៃប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោក ម៉ុម សារឿន បានបន្ថែមទៀតថា ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ សម្តេចទាំងទ្វេរតែគិតគួរពីសុខទុក្ខរបស់បងប្អូន ពិសេសក្នុងឱកាស ដែរប្រទេសកម្ពុជាយើង បានរងគ្រោះដោយសារជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលជាសាកល ក្នុងនោះដែរប្រទេសកម្ពុជាយើង ក៏មានការឆ្លងពីជំងឺដ៏កាចសាហាវ មួយនេះដែរចំនួន ១២២ករណី ហើយបច្ចុប្បន្ននេះបានព្យាបាលជាសះស្បើយបានចំនួន ១២១ករណី។
អភិបាលខេត្តស្ទឹងត្រែង ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ ថែទាំសុខភាព ឲ្យបានល្អពិសេសរស់នៅត្រូវប្រកបដោយអនាម័យ ព្រមទាំងស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់ ដើម្បីជៀសផុសពីជំងឺកូវីដ១៩ និងជំរុញដល់អាជ្ញាធរតាមមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវបន្តការឲ្យផ្សព្វផ្សាយ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។
សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះរួមមាន ក្នុងមួយគ្រួសារៗ ទទួលបានអំណោយរបស់កាកបាទក្រហមកម្ពុជា មាន អង្ករទម្ងន់២៥គីឡូក្រាម សាប៊ូ១ឈុត និងអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ធុងជម្រោះ១ផងដែរ៕