(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រង AIA ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មានវត្តទូទាំងអាស៊ី បានប្រកាសផ្សាយនូវវីដេអូថ្មីៗ ជាសេរី ក្រោមការចាប់ដៃគូជាមួយនឹងលោក David Beckham ជាអ្នកតំណាងសាកលរបស់ខ្លួន និងក្លិប Tottenham Hotspur ដែលជាក្លិបបាល់ទាត់ដៃគូ ដោយរួមគ្នាបង្ហាញវីដេអូថ្មីៗ ដើម្បីសុខភាព និងជីវិតកាន់តែប្រសើរ ជាពិសេសផ្តោតលើសកម្មភាពសាមញ្ញៗមួយចំនួន ដែលប្រជាជនអាចធ្វើបាន ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាព។
វីដេអូជាសេរីនេះ គឺជាលើកដំបូងបំផុត ដែលក្រុមហ៊ុន AIA បានណែនាំឱ្យមានជំនួបរវាងដៃគូសាកលរបស់ខ្លួនទាំងពីររួមគ្នា។ រូបភាពផ្សព្វផ្សាយបឋម ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ បានបង្ហាញពីដៃគូទាំងពីរនេះ នៅនឹងពហុកីឡដ្ឋានលំដាប់ពិភពលោករបស់ក្លិប Spurs។ កិច្ចផ្តួចផ្តើមនេះ ឈរលើមូលដ្ឋាននៃការប្តេជ្ញាចិត្ត ដែលមានគោលបំណងជួយឲ្យប្រជាជនទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។
តាមរយៈកិច្ចផ្តួចផ្តើមនេះ លោក David Beckham បានទៅធ្វើទស្សនកិច្ចនៅទីតាំងហ្វឹកហាត់ និងកីឡដ្ឋានរបស់ Spurs ដែលនៅទីនោះ គាត់បានជួបនឹងគ្រូបង្វឹកបង្គោល លោក Jose Mourinho កីឡាករក្នុងក្រុមឈុតធំ គ្រូបង្វឹករង និងអ្នកឯកទេសអាហារូបត្ថម្ភផងដែរ។ លោក David Beckham និងសមាជិកក្លិប Spurs ទាំងនោះ បានពិភាក្សាលើបែបផែនរស់នៅ និងគន្លឹះសុខភាពសាមញ្ញៗ ដែលមនុស្សគ្រប់គ្នាអាចធ្វើបាន ដើម្បីលើកកំពស់សុខភាព ដោយមិនចាំបាច់ជាកីឡាករអាជីពឡើយ។
លោក Stuart A. Spencer ដែលជានាយកផ្នែកទីផ្សារនៃសម្ព័ន្ធ AIA បានឱ្យដឹងយ៉ាងដូច្នេះថា៖ «យើងពិតជារំភើបខ្លាំងណាស់ ដែលបានសហការជាមួយនឹងដៃគូរយៈពេលវែងដ៏សំខាន់បំផុតរបស់យើង គឺលោក David Beckham និងក្លិបបាល់ទាត់ Spurs ដើម្បីប្រកាសផ្សាយនូវវីដេអូជាច្រើននេះ ក្នុងខណៈពេលដែលប្រជាពលរដ្ឋទូទៅកំពុងតែស្វែងរកវិធីសាស្ត្រងាយៗ ដើម្បីលើកកម្ពស់សុខភាពរបស់ពួកគេ។
«AIA ប្តេជ្ញាបង្កើតជាយុទ្ធនាការទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីជំរុញឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ លទ្ធភាពរបស់លោក David Beckham និងក្លិប Spurs ក្នុងការទាក់ទាញ និងជះឥទ្ធិពលដល់ក្រុមគោលដៅ គឺជាគន្លឹះនៃភាពជោគជ័យជាបន្តបន្ទាប់របស់យុទ្ធនាការនេះ។ វីដេអូជាសេរីនេះ បង្ហាញពីសារសំខាន់ នៃការធ្វើរឿងតូចៗ ដែលអាចលើកកំពស់សុខភាព និងសុខុមាលភាព មិនថាជាការទទួលទាន ដំណេកបានគ្រប់គ្រាន់ ការចំណាយពេលជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ការទទួលទានបានត្រឹមត្រូវ ឬការហាត់ប្រាណបានសមរម្យនោះឡើយ»។
វីដេអូទាំងនេះ រួមមានការផ្តោតលើសារៈសំខាន់នៃការគេងគ្រប់គ្រាន់ បន្ថែមពីលើកម្មវិធី #OneMoreHour ដ៏ជោគជ័យរបស់ AIA ដែលជំរុញការលើកកំពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ផ្លូវចិត្ត និងផ្លូវកាយពីការគេង។ នៅក្នុងវីដេអូមួយ លោក David Beckham បានជួបជាមួយនឹងលោក Son Heung-Min កីឡាករមកពីកូរ៉េខាងត្បូង និងលោក Lucas Moura កីឡាករមកពីប្រេស៊ីល ដែលកីឡាករទាំងពីរនេះបានលើកឡើងពីអត្ថប្រយោជន៍នេះ ការគេងទៀងទាត់ ថាជាកត្តាសំខាន់ក្នុងការជំរុញកម្រិតនៃការហ្វឹកហាត់ និងការប្រកួតក្នុងតារាង។
ពួកគាត់ក៏បានពិភាក្សាគ្នាផងដែរ ជាមួយនឹងអ្នកជំនាញរបស់ Spurs ផ្ទាល់ អំពីវិធីសាស្ត្រដែលក្លិបនេះបានផ្តល់ទំនុកបម្រុង ក្នុងការបង្កើតឱ្យមានទំលាប់ល្អ ការទទួលបានដំណេកដែលមានគុណភាព និងការផ្តល់ជាគន្លឹះ ដែលអ្នករាល់គ្នាអាចធ្វើបានក្នុងការរស់នៅប្រចាំថ្ងៃ។ ក្លិប Spurs សង្កត់ធ្ងន់ថា ការធ្វើសកម្មភាពទាំងអស់នេះស្របគ្នា អាចជួយលើកកំពស់សុខភាពផ្លូវចិត្ត និងផ្លូវកាយ។ នៅក្នុងកាលៈទេសៈ ដែលយើងទាំងអស់គ្នាកំពុងតែផ្តោតលើសុខភាពរបស់យើង ការដែលយើងជួយគ្នាឱ្យមានភាពរឹងមាំ និងមានការការពាររាងកាយកាន់តែប្រសើរ រឹតតែមានសារៈសំខាន់ថែមទៀត។
លោក David Beckham អ្នកតំណាងសាកលរបស់ AIA បានមានប្រសាសន៍ថា៖ «ក្នុងនាមជាម្ចាស់ក្លិបបាល់ទាត់ Inter Miami CF ថ្មីម្នាក់ ខ្ញុំចង់ជួយឲ្យក្រុមរបស់យើងទទួលបាននូវអ្វីៗដែលល្អបំផុត តាមដែលអាចធ្វើទៅបាន។ ខ្ញុំសូមអរគុណដល់ AIA ដែលបានផ្តល់នូវឱកាសស្វែងយល់ ពីវិធីសាស្ត្រឈានមុខគេរបស់ក្លិប Spurs ក្នុងការជំរុញសុខភាព និងសុខុមាលភាពកីឡាករ ហើយការដែលអាចទទួលបានគន្លឹះនានា ពីអ្នកគ្រប់ ដែលមានបទពិសោធន៍ និងជោគជ័យច្រើន ដូចជាលោក Jose នេះ គឺពិតជាកិត្តិយសណាស់។ មានគន្លឹះបែបវិទ្យាសាស្ត្រ និងការគិតថ្មីៗជាច្រើន បើធៀបនឹងពេលដែល ខ្ញុំនៅជាកីឡាករ ប៉ុន្តែវាច្បាស់ណាស់ដែលថាសកម្មភាពសាមញ្ញៗ ដូចជាទម្លាប់ទៀងទាត់ និងការគេងបានល្អ គឺជារឿងសំខាន់ណាស់។ ខ្ញុំមានមោទនភាព ដែលបានចាប់ដៃគូជាមួយនឹង AIA ហើយបានឃើញផ្ទាល់ភ្នែកនូវការប្តេជ្ញារបស់ក្រុមហ៊ុននេះ ក្នុងការជួយប្រជាជនទាំងឡាយទទួលបាននូវជីវិតដែលមានសុខភាពកាន់តែប្រសើរ»។
លោក Jose Mourinho គ្រូបង្វឹកបង្គោលនៃក្លិប Spurs បានលើកឡើងថា លោកពិតជារីករាយណាស់ ដែលបានទទួលស្វាគមន៍ជើងឯក បាល់ទាត់ពិតប្រាកដ ដូចជាលោក David ត្រឡប់មកកាន់ក្លិបនេះវិញនៅដើមរដូវកាល និងស្វែងយល់ពីចំណង់ចំណូលចិត្តលើក្លិប Tottenham Hotspur តាមរយៈទំនាក់ទំនងគ្រួសារ និងការបណ្តុះបណ្តាលនៅនឹងក្លិបនេះផ្ទាល់កាលពីឆ្នាំ២០១១។ យើងក៏បានចំណាយពេលពិភាក្សាពីខ្លឹមសារ នៃការរៀបចំក្រុម និងការធានាឲ្យបានថាកីឡាករទាំងអស់ ស្ថិតនៅក្នុងកម្រិតល្អបំផុតនៃស្ថានភាពរាងកាយ និងផ្លូវចិត្ត។ ការរស់នៅដោយមានសុខភាពល្អ គឺសំខាន់ខ្លាំងបំផុតនៅពេលនេះ ហើយយើងមានមោទនៈភាព ចំពោះការងារដ៏អស្ចារ្យរបស់ AIA ក្នុងការលើកកំពស់សុខុមាលភាព តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុននេះ។
នៅក្នុងវីដេអូមួយទៀត កីឡាករ Spurs លោក Harry Winks និងលោក Japhet Tanganga បានចូលរួមជាមួយលោក David Beckham ពិភាក្សាគ្នាអំពីសារៈសំខាន់នៃការរក្សាវិន័យឱ្យបានខ្ជាប់ខ្ជួននៅពេលជ្រើសរើសបែបផែននៃការរស់នៅ មិនត្រឹមតែការគេងឲ្យបានគ្រប់គ្រាន់នោះទេ វារួមទាំងការទទួលទានអាហារត្រឹមត្រូវ ដើម្បីឲ្យពួកគេទទួលបានអត្ថប្រយោជន៍បន្ថែមក្នុងអាជីពរបស់ពួកគេ។ ការធ្វើសកម្មភាពតូចៗទាំងអស់នេះរួមគ្នា ជួយឲ្យមានភាពខុសគ្នាយ៉ាងពិតប្រាកដចំពោះសុខភាព និងសុខុមាលភាពយើង។
ទាំងលោក David Beckham និងក្លិប Spurs ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យ AIA តំណាងឱ្យការរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរយ៉ាងពិតប្រាកដ តាមរយៈឥទ្ធិពលនៃកីឡាបាល់ទាត់ សម្រាប់ប្រជាជនរាប់លាននាក់ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
AIA បានចាប់ដៃគូជាមួយនឹងក្លិប Spurs តាំងពីឆ្នាំ២០១៣ ហើយក៏បានក្លាយជាដៃគូសាកលរបស់ក្លិបនេះតែម្តង។ ការចាប់ដៃគូនេះ ត្រូវបានប្រើប្រាស់ ដើម្បីលើកកម្ពស់តួនាទីដ៏សំខាន់នៃកីឡា ក្នុងការជួយឱ្យប្រជាជនទូទៅរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។
ក្លិបនេះ រួមជាមួយនឹង AIA បានទទួលភាពជោគជ័យយ៉ាងសម្បើម ពីកម្មវិធីអភិវឌ្ឍន៍បាល់ទាត់ពិសេសរបស់ខ្លួន សម្រាប់សហគមន៍មូលដ្ឋានជាច្រើន ដោយបានជួយអភិវឌ្ឍជំនាញបាល់ទាត់ និងភាពរឹងមាំផ្នែករូបរាងកាយ ទៅដល់ប្រជាជនច្រើនជាង ៥៥,០០០នាក់ នៅក្នុងទីផ្សារចំនួន១៥ នៃទីផ្សារសរុបទាំង១៨ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
AIA បានតែងតាំងលោក David Beckham ជាអ្នកតំណាងសាកលរបស់ខ្លួន ក្នុងឆ្នាំ២០១៧។ ក្នុងនាមជាបុគ្គលដ៏ល្បីល្បាញលំដាប់អន្តរជាតិ និងជាឪពុកគំរូម្នាក់ លោក David បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ AIA ផ្សព្វផ្សាយនូវសកម្មភាពសាមញ្ញជាច្រើន ដែលអ្នកទាំងអស់គ្នា អាចធ្វើបាន ដើម្បីធ្វើឱ្យសុខភាព និងសុខុមាលភាពរបស់ពួកគាត់កាន់តែប្រសើរ។ AIA បានប្រកាសនូវយុទ្ធនាការ #WhatsYourWhy កន្លងមកជាមួយនឹងលោក David ដែលបានដាក់ជាសំនួរទៅកាន់សាធារណៈជនអំពីមូលហេតុជំរុញ ឱ្យមានការរស់នៅដោយសុខភាពកាន់តែល្អ។ ប្រជាជនរាប់លាននាក់ទូទាំងអាស៊ី បានឃើញ និងចូលរួមក្នុងយុទ្ធនាការនេះ។ លោក David ក៏បានធ្វើទស្សនៈកិច្ចជាច្រើន ទៅកាន់ទីផ្សាររបស់ AIA ដើម្បីជំរុញយុទ្ធនាការសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈការភ្ជាប់ទំនាក់ទំនង ជាមួយនឹងអតិថិជន ទីប្រឹក្សាផែនការជីវិត AIA ដៃគូ និងបុគ្គលិកក្រុមហ៊ុនជាច្រើននាក់៕
សូមមើលវីដេអូនៅលើទំព័រហ្វេសបុក AIA Cambodia ឬចុចតំណទៅកាន់វីដេអូ https://bit.ly/3cugnyW