(ត្បូងឃ្មុំ)៖ លោក ឆាយ វណ្ណា សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបន្តអញ្ជើញចុះសួរសុខទុក្ខ ចែកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ ដល់បងប្អូន ខ្មែរមូស្លីម នៅភូមិបឹងព្រះ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ព្រមទាំងបានផ្សព្វផ្សាយ អប់រំពីវិធីបង្ការការពារជំងឺឆ្លង Covid19 ដល់បងប្អូនប្រជាពលដ្ឋ។
លោក ឆាយ វណ្ណា បានលើកឡើងថា «អរគុណសន្តិភាព» អរគុណសម្ដេចតេជោហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ ឲ្យមានការរីកចំរើន មានសុខសន្តិភាព ការរីកចំរើនស្ទើរគ្រប់វិស័យ ហើយសម្តេចតែងតែយកចិត្តទុកដាក់ លើបងប្អូនខ្មែរកាន់សាសនាឥស្លាម ពិសេសផ្តល់សិទ្ធិសេរីភាពជំនឿសាសនា មានសុខដុម នីយកម្មសាសនា ធ្វើឲ្យប្រទេស អង្គការប្រតិបត្តិការឥស្លាម ដែលមានសមាជិក៥៧ប្រទេសកោតសរសើរ និងពិភពលោកទាំងមូល ក៏សរសើរផងដែរ។
លោក ឆាយ វណ្ណា ក៏បានជំរុញឲ្យបងប្អូន សូមតាមគោលការណ៍ណែនាំ របស់របស់ក្រសួងសុខាភិបាល និងគោលកាណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវអនាម័យដៃស្អាត ដោយលាងសម្អាតជាមួយទឹកស្អាត នឹងសាប៊ូ ឬអាកុល ឬទឹកជែលលាងដៃ ឲ្យបានញឹកញាប់ រក្សាគំលាត ឲ្យបានសមស្រប ពាក់ម៉ាស់ ជាពិសេសចៀសវាងការជួបជុំគ្នាច្រើនកុះករ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ថែមទៀត ដើម្បីសុខភាពយើង ក្រុមគ្រួសារយើង និងប្រជាពលរដ្ឋ ទាំងអស់គ្នា៕