(ភ្នំពេញ)៖ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៦៧ព្រះវស្សា ស្តេចយាងចូល៦៨ព្រះវស្សា។
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហោះសារថ្វាយព្រះពរព្រះមហាក្សត្រយ៉ាងដូច្នេះថា៖ «ក្នុងព្រះរាជវរោកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្វាយព្រះរាជសព្ទសាធុការពរ ថ្វាយព្រះករុណា សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ និងព្រះរាជសុភមង្គល»៕