(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១១៖០៨នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F3A) មូលហេតុដោយសារក្រុមហ៊ុន RHLH ប្រើអេស្កាវ៉ាទ័រកាយដីដាក់លូ ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ដូចខាងក្រោម៖
១៖ ផ្លូវត្រឡោកបែក ផ្លូវលេខ៥៩២ ផ្លូវលេខ៣១៣ ផ្លូវលេខ៣៣៧ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់២, ២៖ ផ្លូវលេខ៣១៧ ផ្លូវលេខ៣៣៩ សង្កាត់បឹងកក់ ខណ្ឌទួលគោក, ៣៖ ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ផ្លូវភ្នំពេញថ្មី ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស បានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១១៖៥៧នាទីព្រឹក៕