(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ហើយបច្ចុប្បន្ន ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាពនៅក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។ នេះបើយោងតាមលោក ហ៊ឹម និមល ត្រូវជាកូនបង្កើតរបស់សព បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ។

បើតាមលោក ហ៊ឹម និមល ឪពុករបស់លោកបានទទួលមរណភាព នៅវេលាម៉ោង ១០៖៤៤នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ហើយសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានក្នុងបុរីប៉េងហួត បឹងស្នោខណ្ឌច្បារអំពៅ។

សេចក្តីជូនដំណឹងខាងលើនេះ ចាត់ទុកជាការអញ្ជើញ ញាតិមិត្តជិតឆ្ងាយ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋនានា អញ្ជើញចូលរួមពិធីបុណ្យសពតាមសទ្ធាជ្រះថ្លា៕