(ពោធិ៍សាត់)៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា អមដំណើរដោយលោក ស្មាន ទៀត រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានជួបសំណេះសំណាល និងចែកអំណោយរ៉ម៉ាឌនដល់បងប្អូនប្រជាពលរដ្ឋខ្មែរមូស្លីមជាច្រើនគ្រួសារ នៅស្រុកក្រគរ និងស្រុកកណ្ដៀង នាថ្ងៃទី១៧ ខែឧសភា។
លោក កែវ រតនៈ ប្រធានក្រុមការងារបានអរគុណសន្តិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបាននាំកនូវសុខសន្តិភាព ស្ថេរភាព ការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល ក៏មានការរីកចំរើនខ្លាំង មានឧបករណ៍ទំនើបៗ ក្រុមគ្រូពេទ្យមានជំនាញសមត្ថភាពខ្ពស់ ដែលអាចទ្រគ្រប់ស្ថានការណ៍នៃបញ្ហាជម្ងឺទាំងអស់មិនថា COVID-19 ឡើយ ពោលគឺជម្ងឺធ្ងន់ជាងនេះ ក៏ពេទ្យស្រុកខ្មែរអាចមើលជាសះស្បើយ ពិសេសអ្នកជម្ងឺកូវីដ១៩ ទាំងអស់គ្នា ត្រូវបានព្យាបាលឱ្យជាសះស្បើយ ១០០%ហើយដែរ ។
ស្ថិតនៅក្នុងឱកាសចែកអំណោយនេះផងដែរ លោក កែវ រតនៈ បានប្រាប់ពលរដ្ឋទាំងថា សូមបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ សូមបន្តការការពារខ្លួន ត្រូវតែចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាលវីរុស COVID-19 នេះ តាមរយៈការផ្សព្វផ្សាយតគ្នាពីមាត់មួយទៅមាត់មួយឲ្យបានក្លៀវក្លា ដោយត្រូវរក្សាអនាម័យឲ្យបានខ្ចាប់ខ្ចួន ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ហើយកុំមានការតក់ស្លត់ កុំភ័យជ្រុលខ្លាំងពេក កុំជឿព័ត៌មានក្លែងក្លាយជាដើម។
ជុំវិញកម្មវិធីនេះដែរ លោក ស្មាន ទៀត អនុប្រធានក្រុមការងារ បានលើកឡើងពីគុណូបរការៈដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ចំពោះមុខបងប្អូនមូស្លីមជាច្រើននាក់ផងដែរ ដែលសមកដេចទាំងទ្វេរ បានកសាង និងបន្សល់ទុកនូវស្នាដៃកសាងជាតិយ៉ាងធំធេងជូនដល់ប្រជាជនកម្ពុជា និងបន្តស្ថាបនាកម្ពុជា ឱ្យរឹតតែរីកចំរើនទៅមុខជាលំដាប់។
សូមជម្រាបថា សកម្មភាពដ៏ល្អប្រសើររបស់លោក កែវ រតនៈ និងលោក ស្មាន ទៀត នៅភូមិសាស្ត្រ២ស្រុកនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង និងទទួលបានការកោតសរសើរ មិនដាច់ពីមាត់ពីសំណាក់បងប្អូនខ្មែរមូស្លីម នូវស្នាដៃជាច្រើនដែលលោកទាំងទ្វេបានជួយ ពិសេសអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នូវគុណូបការៈដ៍ថ្លៃថ្លាដែលសម្ដេចទាំងទ្វេរ បាននាំនូវសន្តិភាព ការផ្ដល់នូវសិទ្ធិសេរីភាពខាងជំនឿសាសនាយ៉ាងពេញលេញ និងធ្វើបានល្អនូវគោលនយោបាយសុខដុមនីយកម្មសាសនានៅកម្ពុជា ដែលសម្ដេចទាំងទ្វេ ទទួលបានការសរសើរពីអង្គសហប្រតិបត្តិការឥស្លាម OIC ដែលមានប្រទេសមហាសេដ្ឋីអារ៉ាប់ចំនួន៥៣ប្រទេស កោតសរសើរមិនដាច់ពីមាត់ផងដែរ។
បន្ទាប់ពីការសំណេះសំណាលរួច លោកប្រធានក៏បានឧបត្ថមថវិការជូនវិហ៊ារនីមួយៗក្នុងស្រុកក្រគរ និងស្រុកកណ្តៀងចំនួន ១,០០០,០០០រៀល សូរ៉ាវនីមួយៗក្នុងស្រុកទាំង២ខាងលើចំនួន ៥០០,០០០ រៀលផងដែរ ព្រមទាំងចែកជូននំចំនួន២ធុងក្នុងម្នាក់ៗផងដែរ៕