(ភ្នំពេញ)៖ ដោយទទួលបានភាពជោគជ័យលើគម្រោងសាងសង់លំនៅដ្ឋានដ៏ប្រណិត ទាន់សម័យជូនអតិថិជនកន្លងមក និងដើម្បីជាកិច្ចស្វាគមន៏ឆ្នាំថ្មីផង កាលពីដើមខែឧសភា ឆ្នាំ2020 ថ្មីៗនេះ ក្រុមហ៊ុន ORKIDE DEVELOPMENT ដែលគ្រប់គ្នាបានស្គាល់ថាជា អ័រគីដេវីឡា នោះ បានប្រារព្ធពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងថ្មី កាលពីថ្មីៗនេះ មានទីតាំងក្បែរវត្តតាំងកសាង ជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងទីប្រជុំជន ប្រកបដោយសក្តានុពលខ្លាំង។
គម្រោងថ្មី ដែលមានឈ្មោះថា គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង គឺជាគម្រោងទីតាំងថ្មី របស់ក្រុមហ៊ុន ORKIDE DEVELOPMENT ដែលកំពុងមានទីតាំងស្ថិតនៅផ្លូវ105K សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលភាគច្រើនគេស្គាល់ថាជាផ្លូវវត្តតាំងកសាង។ តាមការអោយដឹងពីគម្រោងថ្មីនេះ ក្រុមហ៊ុននឹងផ្តល់ជូននូវរចនាបទបែបសម័យទំនើប ប្លែកពីម៉ូតគម្រោងផ្សេងៗពីមុន ដោយសម្រឹតសម្រាងយកមកជូនទីផ្សារកម្ពុជា នូវបែបផែនការរស់នៅទំនើបថ្មីមួយ ដែលពុំធ្លាប់មាន។
អ្វីដែលកាន់ តែ ពិសេសនោះ តាមរយ:ព័ត៌មានផេកផ្លូវការ បានអោយដឹងថា នៅថ្ងៃទី08 ខែមិថុនា ឆ្នាំ2020 ខាងមុខនេះ គម្រោងនេះនឹងបើក លក់ជូនអតិថិជន ជាមួយ នឹង ការ ផ្តល់ ជូន ដែល លោក អ្នក នឹក ស្មាន មិន ដល់ ថែម ទៀត ផង។
ប្រសិនបើអតិថិជន ចង់ ដឹង អំពី គម្រោង ដ៏ ថ្មី មួយ នេះ និង ដើម្បី ទទួល ព័ត៌មាន ឲ្យ កាន់ តែ លម្អិតសូមផ្តល់លេខទូរស័ព្ទរបស់លោកអ្នកតាមរយៈប្រអប់សារហ្វេសប៊ុកផេក https://www.facebook.com/orkidedevelopment/ ឬ តាមរយៈលេខទូរស័ព្ទ 098 733 333 ក្រុមការងារផ្នែកលក់នឹងធ្វើការទំនាក់ទំនងទៅកាន់លោកវិញនៅមុនពេលបើកលក់៕