(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CICC) បានប្រកាសលុបចោលការប្រឡងសមត្ថភាពជំនាញភាសាជប៉ុន ទាំងអស់ ដើម្បីការពារការរីករាលដាលនៃជំងឺ COVID-19 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ (លើកទី១) នៅប្រទេសជប៉ុន និងគ្រប់ប្រទេសទាំងអស។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ។
តាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា សម្រាប់ថ្ងៃប្រឡងនឹងត្រូវប្រគល់ជូនបេក្ខជនវិញយកតម្រូវឱ្យបេក្ខជន ភ្ជាប់មកជាមួយនូវបង្កាន់ដៃប្រឡង និងទម្រង់ពាក្យ «C» ដើម្បីស្នើដកប្រាក់ដែលបានបង់ នៅតាមទីតាំងដែលបេក្ខជនបានដាក់ពាក្យប្រឡង។
ដោយឡែកសម្រាប់ការប្រឡងលើកទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មការរៀបចំការប្រឡងនឹងធ្វើការតាមដានស្ថានភាព ហើយរាល់ព័ត៌មានថ្មីៗ នឹងត្រូវប្រកាសជូននៅលើគេហទំព័រ https://www.jlpt.jp៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន៖