(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ឥឡូវ នេះកំពុងធ្វើការរួមគ្នា ដើម្បីជំរុញកំណើននៃធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ត្រូវបានបង្កើតឡើងនាចុងឆ្នាំ ២០១៨ ដែលមានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលដៅជួយដល់ប្រទេសក្នុងការអភិវឌ្ឈសេដ្ឋកិច្ចឌីជីថលឲ្យបានពេញលេញ។
តាមរយៈភាពជាដៃគូជាមួយធនាគារឯកទេស វីង នេះ មជ្ឈមណ្ឌល និងសមាជិករបស់ខ្លួនអាចប្រើប្រាស់បច្ចេកវិទ្យាសេវាទូទាត់ទំនើបចុងក្រោយ តាមបែបឌីជីថលដើម្បីស្វែងរកឱកាសថ្មីម្រាប់ការច្នៃប្រឌិតបន្ថែមទៀត។
លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះនឹងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌល ចំពោះកា » ។
លោកបានបន្តថា៖ «សមាជិកធុរកិច្ចថ្មីរបស់មជ្ឈមណ្ឌលក៏នឹងអាចភ្ជាប់ទំនាក់ទំនង និងរៀនសូត្រពីក្រុមហ៊ុនដែលប្រកបដោយនវានុវត្តន៍(ភាពច្នៃប្រឌិត)ដូចជាវីង ក៏ដូចជាបានទទួលផលប្រយោជន៍ពីអ្នកជំនាញបច្ចេកទេស និងដំណោះស្រាយទូទាត់តាមបែបឌីជីថលរបស់ វីងផងដែរ»។
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់សហគ្រិន និងកសាងផែនការដើម្បីបម្លែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច។ ដោយបង្កើតឡើងសម្រាប់ជាស្ពានទំនាក់ទំនង រវាងសហគ្រិន នឹងអ្នកពាក់ព័ន្ធដទៃទៀត មជ្ឈមណ្ឌលនេះនឹងផ្តល់ដល់សមាជិករបស់ខ្លួននូវឧបករណ៍ដែលពួកគេត្រូវការដើម្បីជួយប្រទេសក្នុងការសម្របខ្លួនទៅនឹងនិន្នាការបច្ចេកវិទ្យាថ្មីនិងការទទួលបានការច្នៃប្រឌិតថ្មី។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «យើង មានសេចក្តីសោមនស្សរីករាយដែលយើងអាចប្រើប្រាស់ចំណេះដឹងនិងផលិតផលរបស់យើងដើម្បីគាំទ្រដល់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ដែលមានចក្ខុវិស័យគាំទ្រថែរក្សារធុរកិច្ចដើម្បីពង្រីកទៅជាអាជីវកម្មដែលជោគជ័យ។
តាមរយៈភាពជាដៃគូនេះយើងសង្ឃឹមថា វីងនឹងអាចជួយបន្ថែមទៀតក្នុងការគាំទ្រដល់សហគ្រិនបច្ចេកវិទ្យាកម្ពុជាក្នុងការសម្របខ្លួនដើម្បីធ្វើសមាហរន្នកម្មស្របទៅតាមបដិវត្ត សេដ្ធកិច្ចឧស្សាហកម្ម ៤.០»។
ទាំងវីង និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» សុទ្ធសឹងបានចែករំលែកគោលបំណងដូចគ្នាក្នុងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដើម្បីជំរុញការីកចម្រើនសេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យល្អប្រសើរនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
វីង ត្រូវបានគេទទួលស្គាល់ជាធនាគារឯកទេសដែលមានបណ្តាញភ្នាក់ងារជាង៧៥០០ទូទាំងប្រទេស និងមានកម្មវិធីទូទាត់ប្រាក់ចំណាយ តាមបែបឌីជីថល តាមរយៈកម្មវិធីស្មាហ្វូនវីងជាមួយនឹងលក្ខណៈពិសេសជាច្រើន ដែលជាតម្រូវការជីវ ភាព រស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» មានគោលបំណងពន្លឿន និងផ្តល់សេវាបង្ហាត់បង្ហាញដែលបានរៀបចំឡើងសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម៕