(ភ្នំពេញ)៖ មន្ទីរពហុព្យាបាល មេត្រូ បានបើកសម្ពោធដាក់ដំណើរការ ប្រមូលផ្ដុំដោយវេជ្ជបណ្ឌិតឯកទេសល្បីៗ ដែលកំពុងបម្រើការងារ ក្នុងស្ថាប័នជាតិ និងអន្តរជាតិ ជាមួយជំនាញឯកទេស និងបទពិសោធន៍ជាច្រើនឆ្នាំ។

ជាមួយឧបករណ៍ទំនើប ប្រកបដោយបច្ចេកវិទ្យាចុងក្រោយ មន្ទីរពហុព្យាបាល មេត្រូ ផ្ដល់ជូននូវការប្រឹក្សាយោបល់ និងព្យាបាលទៅលើផ្នែកជាច្រើន ដូចជា៖ ឯកទេសសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់ ជំងឺប្រព័ន្ធទឹកនោម ប្រព័ន្ធប្រូស្តាត ប្រព័ន្ធប្រសាទ ប្រព័ន្ធរំលាយអាហារ ខួរក្បាល ឆ្អឹងខ្នង ចោះដោយអង់ដូស្កូប រោគស្ត្រី ស្បូន កស្បូន កាមរោគ សើរស្បែក ប្រព័ន្ធបន្តពូជស្ត្រី បាក់បែកឆ្អឹង និងវះកាត់កែសម្ផស្ស ដែលធានានូវគុណភាព និងសុវត្ថិភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកជំងឺនាពេលបច្ចុប្បន្ន។

ជាមួយបរិក្ខាវេជ្ជសាស្ត្រទំនើបៗ បន្ទប់ពិសោធន៍ សាលវះកាត់ បន្ទប់សំរាក ត្រូវបានរៀបចំឡើង ដើម្បីផ្ដល់នូវផាសុកភាព និងគុណភាពនៃការព្យាបាលកម្រិត ស្ដង់ដារអន្តរជាតិ ដែលអ្នកជម្ងឺនឹងមិនទទួលអារម្មណ៍ថាជាមន្ទីរពេទ្យនោះទេ តែជាផ្ទះរបស់ខ្លួនពិតៗ។

អ្វីដែលពិសេសជាងនេះ ទៅទៀតនោះ ក្នុងអំឡុងពេលដែលបណ្ដាប្រទេសផ្សេងៗក្នុងពិភពលោក ជាពិសេសប្រទេសកម្ពុជា កំពុងទទួលរងការគម្រាមកំហែង ពីជំងឺកូវីដ-១៩ វាជាការសមស្របមួយសម្រាប់ប្រជាជនកម្ពុជា ទៅទទួលព្យាបាលជំងឺនៅមន្ទីរពហុព្យាបាល មេត្រូ ដែលជាមន្ទីរពេទ្យក្នុងស្រុកមួយ ជាមួយស្ដង់ដារ ទទួលស្គាល់ដោយអន្តរជាតិ និងការបម្រើសេវាប្រកប ដោយក្រមសីលធម៌ខ្ពស់ផងដែរ៕