(ពោធិ៍សាត់)៖ សត្វគោញីឈ្មោល ចំនួន៦ក្បាល ត្រូវបានរន្ទះបាញ់ងាប់គរជើងលើគ្នាគួរឱ្យរន្ធត់ ខណៈមេឃកំពុងភ្លៀង លាយឡំខ្យល់កន្ត្រាក់ និងរន្ទះ។ ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចកោះយ៉ា ស្ថិតក្នុងភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
នគរបាលស្រុកក្រគរ ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា នៅវេលាខាងលើ ផ្ទៃមេឃមានព័ណ៌ខ្មៅ និងមានភ្លៀងរលឹមស្រិចៗ លាយឡំទៅដោយខ្យល់ផ្គររន្ទះ ខណៈនោះស្រាប់តែមានផ្លេកបន្ទោរ និងរន្ទះបាញ់សត្វពាហនៈ(គោ)ញីឈ្មោល បណ្ដាលឱ្យងាប់គជើងលើគ្នា ចំនួន៦ក្បាល។
នគរបាលស្រុកដដែលបានបន្តថា ម្ចាស់សត្វពាហនៈ (គោ) ញីឈ្មោល ដែលត្រូវរន្ទះបាញ់ងាប់នោះ មានឈ្មោះ គង់ ហុង ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិដង្កៀបក្ដាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បើម្ចាស់គោបានបន្ថែមថា គាត់ពិតជាមហាសែនសោកស្ដាយណាស់ ដែលសត្វគោរបស់គាត់ពួកត្រូវរន្ទះបាញ់ងាប់បែបនេះ។ ម្ចាស់គោបន្តថា បញ្ហាកូវីដកំពុង តែកើតមាន មិនដឹងជាកម្មអកុសលអី បានជាគ្រោះធម្មជាតិ បង្កផលលំបាកដល់រូបគាត់ទៀត តើជីវិតទៅជាយ៉ាងណា?៕