(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង អនុរដ្ឋលេខាធិការ១រូប, ទីប្រឹក្សាអមក្រសួងយុត្តិធម៌ ៣រូប និងអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលនៃសាលាជម្រះក្តីជាន់ខ្ពស់២រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

មន្ត្រីរបស់ក្រសួងយុត្តិធម៌ដែលទើបទទួលបានការតែងតាំងទាំងនោះរួមមាន៖

១៖ លោក អ៊ួង សុភារិន្ទ ជាអនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌។
២៖ លោក បែន វិស្នូ ជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ មានឋានៈស្មើអនុរដ្ឋលេខាធិការ ។
៣៖ លោក ទូច ថារិទ្ធ ជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ មានឋានៈស្មើអគ្គនាយក។
៤៖ លោក ប៉ុន សាវ៉ាត់ មានឋានៈស្មើ អគ្គនាយក។
៥៖ លោកស្រី ម៉ៅ ធីតា ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន រដ្ឋបាលតុលាការកំពូល។
៦៖ លោក ជូ ប៊ុនរីន ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋបាលសាលាឧទ្ធរណ៍៕