(ស្ទឹងត្រែង)៖ លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានលើកទឹកចិត្តឱ្យម្ចាស់រមណីយដ្ឋានទេសចរណ៍ អូរឫស្សីកណ្ដាល នៅស្រុកសៀមបូក អភិរក្សព្រៃឈើធម្មជាតិ និងចិញ្ចឹមឃ្មុំព្រៃសម្រាប់ផ្តល់សេវាកម្មទេសចរណ៍ និងបង្កើនការលើកស្ទួយវិស័យទេសចណ៍ ឱ្យកាន់តែប្រសើរឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរមកបានកាន់ច្រើន។
លោក អ៊ន ប៉ោសឿន បានឱ្យដឹងថា ប្រជាសហគមន៍ទេសចរណ៍ត្រូវបង្កើនការរៀបចំកែលំអរតំបន់រមណីយ៍ដ្ឋាននីមួយៗ ឱ្យបានល្អទៅតាមស្តង់ដារ ដើម្បីមានការប្រកួតប្រជែង ជាមួយខេត្តនៅជិតខាង។
លោកបានបន្ថែមថា កិច្ចការងារនេះ សហគមន៍ត្រូវរៀបចំឲ្យមានភាពបៃតងស្អា ដោយគ្រាន់តែរក្សាព្រៃធម្មជាតិឱ្យនៅគង្គវង្ស បង្កើតនៅផលិតផលទេសចរណ៍ដូចជា ការចិញ្ចឹមឃ្មុំ, សួនបន្លែ, កែច្នៃផលិតផលកសិកម្ម, វត្ថុអនុស្សវរិយ៍ ចំណីអាហារផ្សេងៗ ដើម្បីឱ្យភ្ញៀវពេញចិត្ត។
លោក អ៊ួង កុសល ប្រជាសហគមន៍ទេសចរណ៍ ឃុំអូឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានអះអាងថា នៅសហគមន៍នេះ លោកបានបង្កើតសេវាកម្មចិញ្ចឹមឃ្មុំ មានរយៈពេល ៥ឆ្នាំមកហើយ និងបានទាក់ទាញភ្ញៀវជាតិមកទស្សនាបានជាហូរហែរ។
លោកបានបន្តថា ការចិញ្ចឹមឃ្មុំនេះ ពួកគាត់មានបច្ចេកទេសទន់ខ្សោយធ្វើឱ្យផលិតផលមួយនេះមិនទាន់មានភាពរីកម្រើន លើយតមទៅនឹងគម្រោងដែលចង់បាននោះទេ។
លោក អ៊ួង កុសល បានបន្ថែមទៀតថា បច្ចុប្បន្នលោកបានបំលាស់ទីឃ្មុំទៅរកកន្លែងដែលពួកវាមានប្រភាពផ្កាធម្មជាតិច្រើនតែត្រូវរងនៅពពួកសត្វស្លាប់ផ្សេងៗ មកសម្លាប់វាស៊ីបង្ក ឱ្យបាត់បង់សមាជិកឃ្មុំម្តងបន្តិចៗ។
ជាមួយគ្នានេះដែរ លោកក៏អំពាវនាវរកមន្ត្រឺជំនាញ ឬផ្នែកអង្គការដៃគូដែលធ្លាប់បណ្តុះបណ្តាល និងបង្ហាត់បង្រៀនឱ្យមកជួយបង្ហាញនូវបច្ចេកទេសថ្មីៗបន្ថែម ដើម្បីកុំឱ្យមុខរបរមួយនេះបាត់បង់ទៅវិញ។
សូមបញ្ជាក់ថា នេះជាឆ្នាំទី៤ហើយ ដែលក្រសួងទេសចរណ៍ផ្តើមឲ្យមានការប្រកួតប្រជែងរមណីយ៍ដ្ឋានស្អាតមានភាពបៃតង ស្របតាមស្តង់ដារ ហើយសម្រាប់ខេត្តស្ទឹងត្រែងឆ្នាំ២០២០នេះ បានយករមណីយដ្ឋានទេសចរណ៍អូរឬស្សីកណ្តាល សម្រាប់ដាក់ប្រកួតប្រជេងរមណីយដ្ឋនបែតង៕