(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានចេញរបាយការណ៍ ស្ដីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាការងារត្រួតពិនិត្យសុខភាព អ្នកដំណើរចូលមកក្នុងកម្ពុជា ព្រមទាំងការអនុវត្ដវិធានការចត្ដាឡីស័ក និងកិច្ចការផ្សេងៗទៀត សម្រាប់ទប់ស្កាត់ការនាំចូលជំងឺ-១៩ នៅតាមច្រកចូលអាកាសយានដ្ឋានអន្ដរជាតិ។
ខាងក្រោមនេះ ជារបាយការណ៍ របស់ក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុង៖