(ភ្នំពេញ)៖ កម្មវិធីសិក្សា ACCA គឺជាកម្មវិធីសិក្សាអន្តរជាតិមួយ ដែលបណ្ដុះបណ្ដាលនិស្សិតអោយក្លាយជាអ្នកជំនាញ ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ។
សមាជិក ACCA ជាច្រើននៅ ក្នុងចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងតំបន់អាស៊ីបានកំពុងដើរតួនាទីជា ប្រធានហិរញ្ញវត្ថុ នៅតាមក្រុមហ៊ុនចុះបញ្ជីខ្នាតអន្តរជាតិ ជាដៃគូក្រុមហ៊ុនសវនកម្មអន្តរជាតិធំៗ និងជាប្រធានធនាគារវិនិយោគ។ល។
មូលដ្ឋានគ្រឹះនៃជំនាញបច្ចេកទេសរបស់ពួកគេ ត្រូវបានបង្កើតឡើងនៅក្នុងកម្មវិធីសិក្សាយ៉ាងហ្មត់ចត់ និងមានមូលដ្ឋានធំទូលាយ ដែលបង្កើតឡើងដោយអ្នកជំនាញឈានមុខគេនៅសមាគមគណនេយ្យករជំនាញ ACCA នេះ។
ដើម្បីទទួលបាន ការទទួលស្គាល់នេះ បេក្ខជនតម្រូវអោយទទួលបានជោគជ័យក្នុងការប្រឡង ចំនួន ១៣ មុខវិជ្ជា ក្នុងនោះមាន ៩មុខវិជ្ជា ជាមុខវិជ្ជាគ្រឹះ ២ មុខវិជ្ជា ជាមុខវិជ្ជាជំនាញសំខាន់ៗ និង ២មុខវិជ្ជាទៀត ជាមុខវិជ្ជាជម្រើស សម្រាប់និស្សិត ជ្រើសរើស ដើម្បីប្រឡងបញ្ចប់កម្មវិធីសិក្សា ACCA នេះ។
នៅក្នុងកម្មវិធីសិក្សានេះ បានផ្ដល់នៅអត្ថប្រយោជន៍ជាច្រើនមានដូចជា៖ នីតិវិធីនៃការរៀបចំឯកសារ ការរៀបចំតារាងតុល្យការណ៍ របាយការណ៍ចំនេញខាត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ ដែលគោរពទៅតាមស្ដង់ដារ IFRS រួមទាំងបញ្ហាផ្សេងៗ ក្នុងការដោះស្រាយកំហុសឆ្គងគណនេយ្យ។
លើសពីនេះមុខវិជ្ជាខ្លះ បានពិពណ៌នាអំពីចំណេះដឹងផ្នែកច្បាប់ពាណិជ្ជកម្មកម្ពុជា (Law) នីតិវិធីពន្ធដារ (Tax) សវនកម្ម យុទ្ធសាស្ត្ររបាយការណ៍ពាណិជ្ជកម្ម (SBR) និងការគ្រប់គ្រងការអនុវត្តការងារកម្រិតខ្ពស់ (APM) ជាដើម។
ហេតុដូចនេះហើយ វិទ្យាស្ថាន CamEd Business School បានទទួលការទុកចិត្តពីបណ្ដាក្រុមហ៊ុន ដែលឈានមុខគេ នៅប្រទេសកម្ពុជាជាច្រើន ដូចជា៖ ក្រុមហ៊ុនសវនកម្មខ្នាតអន្តរជាតិ PwC KPMG E&Y Deloitte ធនាគារកាណាឌីយ៉ា និង ធនាគារ JTrust Royal Bank (អតីតធនាគារ ANZ Royal) ទៅលើការបណ្ដុះបណ្ដាលដល់អ្នកជំនាញ ឬ បុគ្គលិកជំនាញនៃក្រុមហ៊ុននីមួយៗ របស់ពួកគេ។
វគ្គសិក្សាទៅលើជំនាញគណនេយ្យ ACCA គឺសិក្សា នៅរៀងរាល់ចុងសប្ដាហ៍គឺ ថ្ងៃសៅរ៍ ឬ ថ្ងៃអាទិត្យ ដែលអំណោយផលសម្រាប់មន្ត្រីរាជការ ឬបុគ្គលិកគ្រប់ស្ថាប័ន។
ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈអ៊ីម៉ែល៖ [email protected] ឬ ទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦០ /០២៣ ៩៨៦ ៩៦១ ឬតាមរយៈគេហទំព័រ www.cam-ed.com៕