(ភ្នំពេញ)៖ បើទោះបីជាកម្ពុជា ជួបប្រទះនូវបញ្ហាជំងឺកូវីដ១៩ ក្តីក៏ការវិនិយោគថ្មីៗ នៅតែមានជាបន្តបន្ទាប់, ជាក់ស្តែងនៅថ្ងៃទី២៧ ខែឧសភានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ទើបបានអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន២បន្ថែមទៀត ដែលមានទុនវិនិយោគជិត៦លានដុល្លារ។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ POLY TIMPEX (CAMBODIA) ENTERPRISE CO., LTD គម្រោងបង្កើតរោងចក្រ ផលិតវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន១០០កន្លែង។
២៖ SURE FANCY LEATHER GOODS MANUFACTURER CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិស្រែ ជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន៤៣៣កន្លែង៕