(បាត់ដំបង)៖ លោក វង្ស ពិសិដ្ឋ នាយកគម្រោង និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ងួន រតនៈ អភិបាលអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពិភាក្សា ក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហាន២ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុងបាត់ដំបង។

តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង RAMBOLL-TANCONS បានធ្វើបទបង្ហាញ ស្តីពីអនុគម្រោងសាងសង់ប្រព័ន្ធលូ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង។

តំណាងទីប្រឹក្សាបច្ចេសទេសគម្រោង បានបន្តថា បច្ចុប្បន្នក្រុមការងារគម្រោង និងមន្ត្រី PIU បានចុះកំណត់អ័ក្សទ្រូងផ្លូវរួចមកហើយ និងបានកំណត់កន្លែងប៉ះពាល់ធំៗចំនួន ៣កន្លែង និងត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្វើការប្រជុំពិភាក្សា នៅទីតាំងគម្រោងដែលរងផលប៉ះពាល់ផងដែរ។

លោក ងួន រតនៈ បានណែនាំដល់មន្ត្រីគម្រោង ដែលត្រូវអនុវត្តគម្រោង និងអាជ្ញាធរក្រុង ឃុំ សង្កាត់ ត្រូវធ្វើការប្រជុំណែនាំដល់បង
ប្អូនប្រជាពលរដ្ឋអំពីគុណប្រយោជន៍ និងអត្ថប្រយោជន៍នៃការអនុវត្តគម្រោង ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង និងត្រូវដោះស្រាយផលប៉ះពាល់ នៃគម្រោងឱ្យមានប្រសិទ្ធភាព និងត្រឹមត្រូវផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លៃងអំណរគុណដល់មន្ត្រីគម្រោងដែលខិតខំចុះសិក្សាគម្រោង ជាពិសេសសូមអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទំលាក់គម្រោងមកខេត្តបាត់ដំបងនាពេលនេះ ដោយប្រើប្រាស់ថវិការបស់ធនាគារអភិវឌ្ឍន៍ជន (ADB) បានកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីមួយនេះ បានដល់កូនចៅជំនាន់
ប្រើប្រាស់នាពេលអនាគតផងដែរ៕