(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចេញសារលិខិតអបអរសារទរ ក្នុងឱកាសខួបលើកទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា២០២០។
យោងតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងឱកាសដ៏មហោឡារិកនៃខួបលើកទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២០នេះ សម្តេចសូមសម្ដែងនូវមនោសញ្ចេតនារីករាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្រារព្ធទិវាដ៏មានសារៈសំខាន់នេះ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺបង្ហាញអំពីឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្ដលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងសូមលើកទឹកចិត្តឲ្យបងប្អូនជនរួមជាតិយើងទាំងអស់ រួមគ្នាបន្ដលើកស្ទួយវិស័យសុខុមាលភាពកុមារ ឲ្យកាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍របស់កុមារកម្ពុជា៕
សូមអានសារលិខិត របស់រាជរដ្ឋាភិបាលកម្ពុជា ខាងក្រោម៖