(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ អំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ត្រូវបានរផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារមកពីភូមិផ្សេងៗ ក្នុងក្រុងប៉ោយប៉ែត ដែលមានការខ្វះខាត ខណៈកូវីដ-១៩ កំពុងតែរាតត្បាត។
អំណោយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ត្រូវបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋតាមរយៈរដ្ឋបាលក្រុងប៉ោយប៉ែត។
ឆ្លៀតក្នុងឱកាសនេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សុំឱ្យបងប្អូនសួរទ្រាំបន្តិច ខណៈដែលបច្ចុប្បន្ននេះទោះបីជំងឺកូវីដ-១៩ មានការធូរស្បើយខ្លាំង តែយើងត្រូវរួមគ្នាការពារបន្ថែមទៀត ព្រោះខ្លាចមានករណីយកើតឡើងជាលើកទី ២ទៀត។
លោកអភិបាលក្រុង ក៏បានជុំរុញឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់កាតបង្កបង្កើនផលដាំដំណាំបន្លែរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទុកគ្រាន់ដោះស្រាយជីវភាពគ្រួសារ ខណៈប្រឈមនឹងបញ្ហាវីរុសកូវីដ-១៩ ហើយក៏សូមឲ្យបងប្អូនកុំស្តាប់ការញុះញង់ក្រុមអគតិមួយចំនួនដើម្បីធ្វើបាតតុកម្មខាងមុខច្រកទា្វរអន្តរជាតិប៉ោយប៉ែត៕