(រតនគិរី)៖ តំណាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី បាននាំយកទេយ្យទាន ទៅប្រគេនដល់ព្រះចៅអធិការវត្តគិរីរតនារាម ហៅវត្តត្រពាំងក្រហម ស្ថិតក្នុងភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងទីអារាម។
ពិធីប្រគេនទេយ្យទាននេះ ធ្វើឡើងនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ទេយ្យទានទាំងនេះរួមមាន៖ អង្ករ ២តោន, មី ៥០កេស, ភេសជ្ជៈ៥០កេស, ត្រីខ ២កេសធំ, និងបច្ច័យ ៥លានត្រូវបានលោកអនុសេនីយ៍ឯក វាំង សុភា ជំនួយការលោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បាននាំយកមកប្រគេនព្រះភិក្ខុ ធម្មជោតិបណ្ឌិតោ សេង ប៊ុនធឿន។
តាងនាមព្រះសង្ឃ លោកអាចារ្យ អាជ្ញាធរស្រុក ឃុំ និងភូមិ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តព្រះភិក្ខុ ធម្មជោតិបណ្ឌិតោ សេង ប៊ុនធឿន បានសម្តែងទឹកព្រះទ័យថ្លែងអំណរគុណមានក្តីរំភើប និងជ្រះថ្លាដ៏ក្រៃលែងចំពោះករុណាសទ្ធា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ដែលបានប្រគេននូវទេយ្យទានទាំងនេះ ដើម្បីផ្គត់ផ្គងព្រះសង្ឃក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩៕