(បន្ទាយមានជ័យ)៖ ការិយាល័យទំនាក់ទំនងការងារព្រំដែនគោកកម្ពុជា-ថៃ បានបើកកិច្ចប្រជុំពង្រឹងការងារសន្តិសុខតាមបណ្តោយព្រំដែន ក្រោមវត្តមានឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជារការ និងមានការចូលរួមពីប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ, មេបញ្ជាការ, មេបញ្ជាការរង នាយទាហាន នាយទាហានរង

និងពលទាហាន តាមបណ្តាច្រកផ្សេងៗទៀតផងដែរ។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានលើកឡើងថា អង្គភាពការិយាល័យបើកកិច្ចប្រជុំថ្ងៃនេះ ក្នុងគោលបំណងរឹតបន្តឹងពង្រឹងការងារសន្តិសុខតាមព្រំដែនកម្ពុជា-ថៃ ហើយអគុណដល់កងកម្លាំងដែលបានអនុវត្តការងារ របស់អង្គភាពកន្លងមក ធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យរបស់អង្គភាពគូរឲ្យកត់សំគាល់។

លោកក៏បានផ្តាំផ្ញើដល់កងកម្លាំងត្រូវខិតខំយកចិត្តទុកដាក់អនុវត្តបន្តរបស់អង្គភាពដែលថ្នាក់លើបានដាក់ចេញ នាំគ្នាបង្កើតការងារបង្កផលដំណាំដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីសម្រាប់ដោះស្រាយក្នុងអង្គភាព ខណៈដែលវីរុសកូវីដ-១៩ កំពុងរាតត្បាតហើយក៏ពុំទាន់ធូរស្បើយនៅទ្បើយ។

លោកបានណែនាំឲ្យមន្រ្តីទំនាក់ទំនងជាមួយភាគីថៃ ចងសម្ព័ន្ធមេត្រីភាពឲ្យកាន់តែល្អប្រសើបន្ថែមទៀត នាំគ្នាធ្វើការទប់ស្កាត់បទល្មើសផ្សេងៗ ដូចជា៖

*អំពើភេវកម្មការជួញដូរមនុស្ស
*ការជួញដូរគ្រឿងញៀន
*អំពើភេវកម្ម
*ចរាចរណ៍លើទំនិញគេចគន្ធ
*បញ្ហាពលករឆ្លងដែន និងចាញ់បោកមេខ្យល់ ដោយកងកម្លាំងត្រូវទប់ស្កាត់ឲ្យខានតែបាន ហើយនាំគ្នាចុះអន្តរាគមន៍ទប់ស្កាត់ការញុះញង់ចង់ធ្វើបាតុកម្ម ក្នុងពេលខាងមុខនោះ៕