(ស្ទឹងត្រែង)៖ អាជ្ញាធរខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានរៀបចំដូរប្រព័ន្ធលូចាស់ដាក់ថ្មី ដើម្បីសម្រួលការរស់នៅប្រជាពលរដ្ឋមានផ្ទះនៅតាមបណ្តោយផ្លូវ៥៤ ដែលមានប្រវែង ៧០០ម៉ែត្រ ដើម្បីរំដោះទឹកកង្វក់ និងការកកស្ទះនៅរដូវវស្សា ដែលកាលពីមុនទឹកជនលិច ដោយសាប្រព័ន្ធដោះទឹកតូចហូរមិនទាន់។
ប្រជាពលរដ្ឋលក់ដូរ នៅភូមិថ្មលាតសង្កាត់ អូឫស្សី ក្រុងស្ទឹងត្រែង ជិតផ្លូវនេះ បានបញ្ជាក់ថា តាមបណ្តោយផ្លូវមួយខ្សែនេះកន្លងមកអាជ្ញាធររៀបចំដាក់លូតូច ហើយក៍ត្រូវគោគរាក់ទឹកលែងហូរ នៅពេលមានពេលភ្លៀធំម្តងៗទឹកជនលិចតាមដងផ្លូវ និងចូលក្នុងផ្ទះ ក៏មាន។
លោកស្រីបានបញ្ជាក់ថា បញ្ហានេះមិនថាពេលភ្លៀងខ្លាំង ឬតិចនោះទេតែងតែបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដូចជាការធ្វើចរាចរណ៍ទៅមកហើយផ្ទះអាជីវករ អ្នកលក់ដូរមួយចំនួនក៏ត្រូវខកខាន់ក្នុងពេលមានភ្លៀងម្តងៗ។
លោក ភូ សាយ ប្រជាពលរដ្ឋរស់នៅជិតផ្លូវលេខ៥៤នេះ បានទទួលស្គាល់ថា សកម្មភាពរៀបចំដាក់ប្រពន្ធ័លូថ្មីនេះអាចមានប្រសិទ្ធភាពជាងមុនពី ព្រោះវាអាចរំដោះទឹកកខ្វក់ចេញអស់ ដើម្បីចូលរួមលប់បំបាត់បានជម្រកមូស ហើយទីក្រុងក៏ស្អាត ផ្លូវក៏ល្អជាងមុនផងដែរ។
លោកបានបញ្ជាក់ទៀតថា ប្រព័ន្ធលូថ្មីពេលធ្វើហើយទាំងសង្ខាង មូលដ្ឋានរស់នៅរបស់យើងក៏ស្អាត់គ្មានសំបុកមូស កូនចៅក៏មានផាសុខភាពមិនព្រួយបារម្ភមូសខាំ។
លោក វណ្ណ មុនី អ្នកម៉ាវការសាសងសង់ប្រព័ន្ធលូនេះ បានទទួលស្គាល់ថា ប្រពន្ធ័ប្រឡាយដោះទឹកនេះពិតជាបានកកស្ទះមែនដោយសារកន្លងមកប្រព័ន្ធនេះតូចហើយរងផលប៉ះពាក់ពីទឹកជនទន្លេមេគង្គជាច្រើមឆ្នាំមកផង និងខ្វះការចូលរួមថែទាំពីប្រជាពលរដ្ឋផងទើបធ្វើឱ្យប្រឡាយនេះ មានការកកស្ទះនៅីរដូវវស្សា។
លោកបានបញ្ជាក់ថា ការរៀបចំថ្មីនេះ អាជ្ញារធរខេត្តដាក់ប្រព័ន្ធលូខ្នាតធំមានមុខកាត់ ១ម៉ែត្រ ជំនួសវិញ ដើម្បីកុំឱ្យមានទឹកដក់រ៉ាំរ៉ៃដូចមុនទៀត ហើយលើកនេះក៏សំណូមពរប្រជាពលរដ្ឋត្រូវចូលរួមជួយសំអាតបរិស្ថាន កុំចោលសំរាមផ្តេសផ្តាស់ ដើម្បីថែរក្សាផ្លូវថ្នល់ និងលូនៅពេលសាងសាង់រួច។
សូមបញ្ជាក់ថា ប្រព័ន្ធលូនេះមានប្រវែងជាង ៧០០ម៉ែត្រ និងអាចបញ្ជាប់សកម្មភាពការសាងសង់នៅដើមខែមិថុនា នៅមុនរដូវវស្សាភ្លៀងធ្លាក់ជោកជាំ៕