(ភ្នំពេញ)៖ សូមបង-ប្អូនអាជីវករទូទៅពិសេសប្រជាពលរដ្ឋរស់នៅ អមសង្ខាងប្រឡាយព្រែកបាក់ទូក ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មេត្តាបញ្ឈប់ការទុកដាក់សំរាមតាមមាត់ «ប្រឡាយព្រែកបាក់ទូក» ឬបោះចោលសំរាមក្នុង «ប្រឡាយព្រែកបាក់ទូក» បន្តទៅទៀតទៅ ហើយចូលរួមជាមួយអាជ្ញាធរបំផុសបំផុល ក្នុងការវិចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីថែរក្សាបរិស្ថាន និងលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង។
នេះបើតាមការសំណូមពរប្រជាជាពលរដ្ឋ ពីសំណាក់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា លោកអភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសំណូមពរបង-ប្អូនអាជីវករទូទៅ ពិសេសប្រជាពលរដ្ឋរស់នៅអមសង្ខាងប្រឡាយព្រែកបាក់ទូកឲ្យបញ្ឈប់ការទុកដាក់សំរាមតាមមាត់ (ប្រឡាយព្រែកបាក់ទូក) ឫបោះចោលសំរាមក្នុង (ប្រឡាយព្រែកបាក់ទូក) នេះបានធ្វើឡើង បន្ទាប់លោកដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ-សង្កាត់ ចុះពិនិត្យការស្តារប្រឡាយព្រែកបាក់ទូក ដើម្បីបញ្ចៀសការលិចលង់ដោយសារតែជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០៕