(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែមិថុនានេះបានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ និងបានពិនិត្យមើលការកសាងផ្លូវ និងសមិទ្ធផលផ្សេងៗរបស់ខេត្តនេះ។
ជាមួយនោះនៅក្នុងពេលធ្វើដំណើរតាមផ្លូវពីភ្នំពេញទៅកាន់ព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវភាគច្រើន បានគោរពច្បាប់ចរាចរណ៍ តែក៏មានបងប្អូនមួយចំនួនតូច មិនបានពាក់មួកសុវត្ថិភាពពេលបើកបរម៉ូតូនោះឡើយ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កេតឃើញទៀតថា បងប្អូនប្រជាពលរដ្ឋ មានចំនួនតិចតួចប៉ុណ្ណោះ ដែលពាក់ម៉ាស់ការពារជំងឺកូវីដ១៩ នៅពេលធ្វើដំណើរចេញក្រៅផ្ទះ៕