(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ័ត្រី វង្ស ធី មេបញ្ជាការរងអាវុធហត្ថខេត្ត និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ អាវុធហត្ថខេត្ត បានដឹកនាំនាយអាវុធហត្ថជាច្រើនរូប ចូលរួមរំលែកទុក្ខ លោកអនុសេនីយ៍ឯក ស៊ីវ សាម៉េត នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការ ដ្ឋានអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានទទួលមរណភាព ដោយសាររោគាពាធ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០១៖៤៩នាទី រំលងធ្រាត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី វង្ស ធី បានថ្លែងថា មិនថាតែនាយ នាយរង និងពលអាវុធហត្ថនៅខេត្តណាទេ ឲ្យតែមានទុក្ខលំបាក លោកមេបញ្ជាការអាវុធហត្ថខេត្ត តែងតែចូលរួមរំលែកទុក្ខជានិច្ច។
លោកឧត្តមសេនីយ៍ត្រី វង្ស ធី ក៏បាននាំសម្ភារចូលរួមរំលែកទុក្ខរួមមាន៖ អង្ករ១០០គីឡូក្រាម, ទឹកសុទ្ធ១០កេស, ទឹកផ្លែឈើ០៥កេស, ត្រីខ០៣យួរ, ទឹកត្រី០៣យួរ, ទឹកស៊ីអ៊ីវ០៣យួរ, មី០២កេស និងថវិកាចំនួន១,០០០,០០០រៀល។
បច្ចុប្បន្ន សពតម្កល់ធ្វើនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ផ្សារចិនខ្មៅ)៕