(ភ្នំពេញ)៖ នៅសល់តែត្រឹមរយៈពេល២២ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ម្ចាស់អាជីវកម្ម ឬម្ចាស់យានយន្ត ដែលមានការយឺតយ៉ាវ ឬមិនបានបន្តសុពលភាពលើការប្រើប្រាស់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក តាមការកំណត់លើសពី៣០ថ្ងៃ នឹងត្រូវរងការផាកពិន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយគ្មានការលើកលែង។

អ្វីដែលក្រសួងសាធារណការកំណត់ ឱ្យបន្តសុពលភាពលើការប្រើប្រាស់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកនោះ រួមមាន៖

* ទី១៖ លិខិតអនុញ្ញាឱ្យធ្វើអាជីវកម្មដឹកជញ្ជូន
* ទី២៖ ការចុះបញ្ជីរថយន្តផ្លាកលេខ AT ឡើងវិញ
* ទី៣៖ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
* ទី៤៖ បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មបង្រៀនបើកបរយានយន្ត។

ហេតុដូច្នេះហើយ ប្រសិនម្ចាស់អាជីវកម្ម ឬម្ចាស់យានយន្តដែលមិនទាន់បានបំពេញកាតព្វកិច្ចទាំងនេះ សូមរួសរាន់ទៅបំពេញឱ្យបានស្រេចបាច់ ជៀសវាងការទទួលរងការផាកពិន័យ៕