(ភ្នំពេញ)៖ បច្ចេកវិទ្យា blockchain ត្រូវបានទទួលស្គាល់កាន់តែទូលំទូលាយ ដោយសារតែបច្ចេកវិទ្យានេះ មានផ្តល់ភាពសុក្រឹតដល់អ្នកប្រើប្រាស់។ ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា blockchain និងឆ្នោត ត្រូវបានគេចាត់ទុកថាជាកម្មវិធីបច្ចេកវិទ្យាដ៏ថ្មី និងប្លែកដែលអាចបង្កើនភាពជឿជាក់និង តម្លាភាពនៃឆ្នោតផងដែរ។
នៅថ្ងៃទី០៦ ខែមិថុនាឆ្នាំ ២០២០ ឆ្នោត blockchain ដំបូងបង្អស់របស់ប្រទេសកម្ពុជា បានបើកដំណើរការជាផ្លូវការ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនដំរីមាស និងក្រុមហ៊ុន ហុងប៉ លីមីតធីត និងក្រុមហ៊ុនហាស៉ឺ ថិចណូឡូជី។
ក្រុមហ៊ុន ដំរីមាស គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JIN CAI INTERNATIONAL HOLDING ដែលមានទីស្នាក់ការនៅទីក្រុងហុងកុង ប្រទេសចិន។ ក្រុមហ៊ុននេះ ដំណើរការជាផ្លូវការនៅប្រទេសកម្ពុជា នៅឆ្នាំ២០១៩ ហើយបច្ចុប្បន្នក្រុមហ៊ុនមានផលិតឆ្នោតកោសចំនួន១១ប្រភេទ និងឆ្នោតប្រភេទហ្វាយឌី (5D)ផងដែរ។
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន ដំរីមាស ដោយបានសហការជាមួយ ក្រុមហ៊ុន ហុងប៉លីមីធីត ដែលជាប្រតិបត្តិករឆ្នោតដ៏ធំនៅប្រទេសចិន និងក្រុមហ៊ុន ហាស៉ឺ ថិចណូឡូជី ដែលក្រុមបច្ចេកវិទ្យាឈានមុខនៅប្រទេសចិន នាំយកប្រភេទឆ្នោតកោសប្លុកឆាន មកប្រទេសកម្ពុជា។ ប្លុកឆានជាប្រភេទឆ្នោតកោសថ្មីមួយ ដែលមានបញ្ចូលបច្ចេកវិទ្យាប្លុកឆាន និងត្រូវបានដាក់ឈ្មោះថា ឆ្នោតកោសជ្រលងភ្នំមាស ដែលប្រភេទឆ្នោតនេះ ជាឆ្នោតកោសប្លុកឆានដំបូងបង្អស់នៅកម្ពុជា ហើយឆ្នោតកោសប្លុកឆាននេះ គឺជាឆ្នោតដែលទើបតែចេញថ្មីនៅទីផ្សារទៀតផង។
ចំណុចពិសេសរបស់ឆ្នោតកោសប្លុកឆាន គឺជាការរួមបញ្ចូលគ្នានៃឆ្នោតកោស និងបច្ចេកវិទ្យាប្លុកឆាន ព័ត៌មានបើកជំហ អតិថិជនអាចចូលទៅផ្ទៀងផ្ទាត់ពិនិត្យមើលលទ្ធផល តាមរយៈវិបសាយរបស់ប្លុកឆានគ្រប់ពេលវេលា គ្រប់ទីកន្លែងបានដោយងាយ។ ចំពោះប្រាក់រង្វាន់ គឺអាចមានឱកាសកើនឡើងជាលំដាប់ ហើយក្នុងករណីឆ្នោត៨សន្លឹក តាមលំដាប់លេខរៀងក្នុងដុំតែមួយមិនត្រូវរង្វាន់ ក្រុមហ៊ុនជូនរង្វាន់លួងចិត្តចំនួន ៤០,០០០រៀល។
ពិធីសម្ពោធផលិតផលឆ្នោតកោស blockchain បានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់តំណាងចែកចាយ និងអ្នកសារព័ត៌មាន ព្រមទាំងដៃគូសហការរបស់ក្រុមហ៊ុនផងដែរ។
លោកស្រី ស៊ូយ៉ុង អគ្គនាយករងក្រុមហ៊ុនដំរីមាស បានថ្លែងថា ដោយសារមានបច្ចេកវិទ្យាទំនើប រួមនឹងអត្រារង្វាន់ខ្ពស់ ក្រុមហ៊ុនជឿជាក់ថា ឆ្នោតកោសប្លុកឆានជ្រលងភ្នំមាស នឹងទទួលបានការពេញនិយមគាំទ្រពីសំណាក់អតិថិជន៕