(ភ្នំពេញ)៖ ក្រុមហ៊ុន អ័រគីដេ ដេវេលឡុបមិន (ORKIDE Development) បានបញ្ជាក់ថា គម្រោងថ្មី អ័រគីដេ ដឹ ពោធិ៍ចិនតុង បន្ទាប់ពីបើកលក់កាលពីព្រឹកថ្ងៃច័ន្ទ ទី08 ខែមិថុនា ឆ្នាំ2020 ដោយអតិថិជនយ៉ាងច្រើនកុះករ បានចូលរួមព្រមទាំងធ្វើការទិញឬ កក់ភ្លាមៗ បានធ្វើអោយថ្ងៃនៃការបើកលក់គម្រោងថ្មីនេះទទួលបានការលក់អស់ជាច្រើន ហើយគ្រោងបើកលក់ដំណាក់កាលបន្ទាប់បន្ថែម ដើម្បីអោយស្របតាមតំរូវការរបស់អតិថិជន។
សម្រាប់អតិថិជនដែលចង់ធ្វើការទិញឬ កក់ គេហដ្ឋានដែលស្រស់ស្អាតទាន់សម័យ សូមអញ្ជើញមកទីតាំងគម្រោងផ្ទាល់បាន ដោយមានការរៀបចំទទួលអតិថជនចាប់ពីថ្ងៃនេះតទៅ។
សូមបញ្ជាក់ផងដែរថា គម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង ស្ថិតនៅតាមបណ្តោយផ្លូវ105K (ផ្លូវវត្តតាំងកសាង) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ច្រកចូលតាមផ្លូវរថភ្លើងមុខព្រលានយន្តហោះ) បាននឹងកំពុងអភិវឌ្ឍលើផ្ទៃដីសរុបជាង23ហិកតា ដែលនឹងសាងសង់លំនៅដ្ឋានបែបប្រណិតជិត 1ពាន់ខ្នង ជូនអតិថិជន ដោយមានជាប្រភេទផ្ទះប្រកបអាជីវកម្មហ្សបហោស (Shop House) ផ្ទះវីឡាភ្លោះ (Sunflower) និង ប្រភេទផ្ទះវីឡាទោល (MariGold) ដោយគ្រប់ប្រភេទផ្ទះទាំងអស់ ត្រូវបានរចនាឡើងតាមបែបទាន់សម័យ ទំនើបប្លែកពីម៉ូតផ្ទះក្នុងគម្រោងមុនៗ ដោយផ្តល់ជូននូវបែបផែននៃការរស់នៅបែបថ្មីមួយដែលពុំធ្លាប់មានពីមុន ហើយអតិថិជនធ្វើដំណើរត្រឹមតែ03 នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
សម្រាប់ព័ត៌មានលម្អិតសូមធ្វើការផ្ញើរលេខទូរស័ព្ទទំនាក់ទំនងរបស់លោកអ្នកចូលក្នុងប្រអប់សារផេកហ្វេសប៊ុក https://web.facebook.com/orkidedevelopment/?ref=bookmarks ឬទំនាក់ទំនងមកលេខទូរស័ព្ទ 098 733 333 / 085 999 809