(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងផ្សព្វផ្សាយវិធានការការពារកូវីដ១៩ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

យុទ្ធការនេះ មានការចូលរួមពី លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង អនុប្រធានផ្នែក។

រដ្ឋបាលខណ្ឌដូនពេញ បានឱ្យដឹងថា ក្រុមការងារបាន រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមហាវិថីព្រះមុនីវង្ស ព្រះសុីសុវត្ថិ ព្រះនរោត្តម ព្រះសុរាម្រិត ១៣ ៩០ ៩២ ៩៦ ១៥៤ ១៤៤ ១៤៨ ១៣០ ១០៦ ១០៨ ៥១ ៦៣ ៦១ ៦៧ ផ្លូវជាតិលេខ៥ រង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វារជាលទ្ធផល៖

*បានចាក់សោរកង់រថយន្ត ០៤គ្រឿង ម៉ូតូរ៉ឺម៉កចំនួន ០២គ្រឿង ទុកនៅនឹងកន្លែង
*បានធ្វើកិច្ចសន្យាដោះលែងម៉ូតូចតឥតសណ្តាប់ធ្នាប់ចំនួន ០៣គ្រឿង
*បានចាប់យករថយន្តតាក់ស៊ីចំនួន ០១គ្រឿង និងម៉ូតូរ៉ឺម៉កចំនួន ០១គ្រឿង ចតឥតសណ្តាប់ធ្នាប់យកមករក្សាទុកនៅសាលាខណ្ឌ
*បានធ្វើកិច្ចសន្យាដោះលែងម៉ូតូកង់បីឥណ្ឌាចំនួន ០៤គ្រឿង
*បានចុះប្រមូលសំរាមដែលនៅសេសសល់នៅតាមដេប៉ូសំរាម តាមដងផ្លូវ និងបាញ់ទឹកលាងសម្អាត មាន មហាវិថីព្រះស៊ីសុវត្ថិ ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត សួនលោកតាក្រុមង៉ុយ
*ចុះរៀបចំសណ្តាប់ធ្នាប់នៅលើសួនច្បារចាប់ពីជីសាងរហូតដល់ផ្សាររាត្រីហាមមិនឱ្យមានការលក់ដូរទៀតទេ
*បន្តអនុវត្តការចុះផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្ដីអំពីការចូលរួមទប់ស្កាត់ជំងឺរាតត្បាតកូវិដ19 (COVID19) តាមគោលដៅសំខាន់ៗទាំង៥ គោលដៅ៕