(កណ្ដាល)៖ ជាកាយវិការមនុស្សធម៌ល្អឯក និងជាការយកចិត្តទុកដាក់របស់ថ្នាក់លើពីសំណាក់ថ្នាក់ដឹកនាំនគរបាលខេត្តកណ្ដាល ដែលមានលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ជាស្នងការនគរបាលខេត្តកណ្ដាល មកចំពោះកូនចៅថ្នាក់ក្រោម ដែលបានយកចិត្តទុកដាក់ខ្នះខ្នែងជួយដល់នគរបាលដែលមានទុក្ខលំបាក នគរបាលដែលចូលនិវត្តន៍ និងនគរបាលទទួលអនិច្ចកម្មជាដើម។
ជាក់ស្ដែងនារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ាន់ គីមឡេង នាយការិយាល័យបុគ្គលិក តំណាងលោកស្នងការ និងលោកស្នងការរងទទួលការងារធនធានមនុស្ស ព្រមទាំងក្រុមការងារបានប្រគល់ប្រាក់សមាគមមិត្តនគរបាល ជូនគ្រួសារសពមន្ត្រីនគរបាលចំនួន៥រូប។
មិត្តនគរបាលដែលទទួលបានប្រាក់ឧបត្ថម្ភរួមមាន៖ មន្ត្រីចូលនិវត្តន៍ចំនួន០២រូប ភរិយាមន្រ្តីបម្រើការងារ០២រូប និងភរិយាមន្រ្តីចូលនិវត្តន៍០១រូប។
*ទី១៖ សពលោកអនុសេនីយ៍ឯក ប៉ែន សុភាព មន្ត្រីចូលនិវត្តន៍ស្រុកពញាឮ ទទួលមរណៈភាព ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ដោយជំងឺលើសឈាម នូវទឹកប្រាក់ ៦,០០០,០០០រៀល។
*ទី២៖ សពលោកព្រិនបាលឯក ជិន សម្បត្តិ មន្រ្តីចូលនិវត្តន៍ស្រុកល្វាឯម ទទួលមរណៈភាពថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ដោយជំងឺលើសឈាម នូវទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។
*ទី៣៖ សពលោកស្រី វ៉ាន់ ស្រីធំ ភរិយាលោកអនុសេនីយ៍ឯក ឆេង អុន អត្តលេខ២១០៦៩ បម្រើការនៅស្រុកកោះធំ ទទួលមរណៈភាពថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដោយជំងឺទឹកនោមផ្អែម នូវទឹកប្រាក់ ២,០០០,០០០រៀល។
*ទី៤៖ សពលោកស្រី ព្រាប ស៊ីណេ ភរិយាលោកអនុសេនីយ៍ត្រី មាស ពល្លិកា អត្តលេខ៥៨៣១៨ មន្រ្តីបម្រើការងារស្រុកកៀនស្វាយ ទទួលមរណៈភាពថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២០ ដោយគ្រោះថ្នាក់ចរាចរណ៍នូវទឹកប្រាក់ ២,០០០,០០០រៀល។
*៥៖ សពលោកស្រី ព្រឿង ម៉ៅ ភរិយាលោកពលបាលឯក លៀង លន់ មន្រ្តីចូលនិវត្តន៍ស្រុកខ្សាច់កណ្តាល ទទួលមរណៈភាពថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ដោយរោគាពាធ នូវទឹកប្រាក់ ២,០០០,០០០រៀល។ សរុបជាទឹកប្រាក់មានចំនួន ១៨,០០០,០០០រៀល។
ទន្ទឹមនឹងកាយវិការមិត្តនគរបាលជួយមិត្តនគរបាលដែលបាននិងតែងតែជួយមកដល់ក្រុមគ្រួសារនគរបាលខេត្តកណ្ដាលនេះ គ្រួសារនគរបាលដែលទទួលបាន ប្រាក់ឧបត្ថម្ភនេះ បានអរគុណដល់លោក ឧត្តមសេនីយ៍ត្រីស្នងការ ដែលតែងតែយកចិត្តទុកដាក់មកដល់កូនចៅថ្នាក់ក្រោម ខណៈកាយវិការនេះឆក់យកបេះដូងស្មោះត្រង់ ពីកូនចៅនគរបាលគ្រប់រូបនៅទូទាំងខេត្តកណ្ដាល៕