(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងពិភាក្សាពីទំនាក់ទំនងទ្វេរភាគី និងនៅក្នុងតំបន់ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងជំនួបតាមទូរស័ព្ទនេះ នាយករដ្ឋមន្ត្រីឥណ្ឌា បានកោតសសើរសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រងបានយ៉ាងល្អប្រសើរ ជំងឺកូវីដ១៩ ដែលអាចជាគម្រូសម្រាប់ពិភពលោក៕

ខាងក្រោមនេះជាសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស៖