(ភ្នំពេញ)៖ និន្នាការនៃការប្រើប្រាស់រថយន្តនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ ហាក់ប្រែប្រួលបានមួយកម្រិតដោយសារតែកត្តាប្រែប្រួលកម្រិតជីវភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរ។ របាយការណ៍របស់សមាគមយានយន្តនៅកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានជីវភាពធូរធា បានចាប់ផ្តើុមងាកមកប្រើប្រាស់រថយន្តថ្មី ជំនួសឱ្យរថយន្តមួយទឹក ដែលពួកគេធ្លាប់ប្រើប្រាស់កន្លងមក។
មូលហេតុដែល ដែលពួកគេចាប់ផ្តើមប្រើប្រាស់រថយន្តថ្មីមានដូចជា៖
ទី១៖ ការបង់ពន្ធផ្លូវប្រចាំឆ្នាំមានតម្លៃទាបជាងរថយន្តមួយទឹកដែលមានទំហំម៉ាស៊ីនធំ (រថយន្តថ្មីមានកម្លាំងកាន់តែខ្លាំងទំហំម៉ាស៊ីនតូច)
ទី២៖ ចំណេញពេលវេលា (ឈៀករថយន្តថ្មី៤ឆ្នាំធ្វើម្តង)
ទី៣៖ ការធានាទៅលើគុណភាព (ភាគច្រើនអ្នកចែកចាយរថយន្តថ្មីបានផ្តល់ជូនការធានារយៈពេល ៣ឆ្នាំឬ ១០០,០០០Km)
ទី៤៖ ១០០% នៃរថយន្តថ្មី មានក្លិនល្អមិនមានក្លិនអាក្រក់ដែលអាចរំខានដល់ការធ្វើដំណើររបស់លោកអ្នក
ទី៥៖ សន្សំសំចៃថវិកា (មុនពេលប្រើប្រាស់មិនតម្រូវឱ្យមានការជួសជុលដូចជាប្តូរសំបកកង់ ប្តូរស្បែកហ្វ្រាំង ប្តូរប្រេងប្រអប់លេខ ឬប្តូរប្រេងម៉ាស៊ីនជាដើម ដែលអាចចំណាយអស់រាប់ពាន់ដុល្លារ)
ទី៦៖ លោកអ្នកអាចជ្រើសរើសពណ៌ដែលអ្នកចូលចិត្តបានយ៉ាងងាយស្រួលផងដែរ។
នៅពេលរដូវវស្សាឈានចូលមកដល់នោះ នឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំជាមួយនឹងស្ថានភាពផ្លូវដែលរអិល មានភក់ និងការពិបាកបើកបរនៅពេលភ្លៀងដែលអាចឱ្យលោកអ្នកមើលមិនសូវច្បាស់រយៈចម្ងាយឆ្ងាយដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា។
តាមរបាយការណ៍ដដែល បានឱ្យដឹងថា សុវត្ថិភាព ត្រូវបានកើតឡើងដោយកត្តាពីរ គឺអាកប្បកិរិយារបស់អ្នកបើកបរក្នុងស្ថានភាពផ្លូវលំបាក និងភាពជឿជាក់នៃរថយន្តរបស់អ្នក។ ប្រសិនបើរថយន្តរបស់អ្នកមានអាយុកាលលើសពី ១០ឆ្នាំហើយត្រូវបាននាំចូលដោយអ្នកចែកចាយរថយន្តមួយទឹក ហើយពួកគេត្រូវបានកំណត់ម្តងទៀត ទៅលើកុងទ័រគីឡូឱ្យនៅវិញ ខណៈពេលដែលវាត្រូវបានប្រើចម្ងាយប្រមាណជាង ៥០០០០ mile រួចមកហើយ។ សម្រាប់ស្បែកហ្វ្រាំងវិញអាចត្រូវបានគេប្រើប្រាស់យ៉ាងសឹករិចរិល, សំបកកង់អាចនឹងផុតកំណត់ការប្រើប្រាស់ ហើយចំណែកពោងសុវត្ថិភាពវិញប្រហែលជាអាចបាត់បង់គុណភាពផងដែរ។
ដូច្នេះ ជម្រើសក្រុមហ៊ុនចែកចាយរថយន្តថ្មីផ្លូវការជាច្រើនបានរីកចម្រើន ក្នុងអត្រាមួយយ៉ាងលឿនគួរឱ្យកត់សម្គាល់ដែលផ្តល់ជូនជម្រើសកាន់តែច្រើនដល់អតិថិជនកម្ពុជា មានដូចជា៖ ក្រុមហ៊ុន Mercedes Benz, BMW, Morris Garages (MG), Toyota, Nissan, Ford, Mazda, Kia, Hyundai និងម៉ាកជាច្រើនទៀត។ ចំណែកតម្លៃវិញក៏សមរម្យផងដែរ ដោយសារមជ្ឈមណ្ឌលផលិតកម្ម នៅក្នុងអាស៊ាន អាចប្រកួតប្រជែងបានយ៉ាងងាយស្រួលពីផ្នែកជាច្រើនចាប់ពីរថយន្ត pick up រហូតដល់រថយន្តប្រភេទ SUV។ ភាគច្រើននៃម៉ូឌែលទាំងនេះ ត្រូវបានបញ្ជាក់ពីការទទួលបានវិញ្ញាបនបត្រខ្ពស់បំផុតលំដាប់ផ្កាយប្រាំរបស់ EU NCAP ពីអឺរ៉ុប ដែលបង្ហាញពីភាពធន់នៃការបុកទង្គិច។ ជាឧទាហរណ៍សម្រាប់រថយន្តថ្មី MG HS ឆ្នាំ2020។
ជាមួយនឹងហេតុផលទាំងអស់នេះ ដែលជាចំណុចងាយស្រួលក្នុងការពិចារណា ដែលគួរតែប្រើប្រាស់រថយន្តថ្មីៗ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក៕