(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្ដចុះបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ និងបន្ដចុះផ្សព្វផ្សាយ អំពីវិធានការការពារកូវីដ១៩ ជូនប្រជាពលរដ្ឋ។

សមាសភាពចូលរួមមាន៖ លោក យស យុទ្ធី អភិបាលរងខណ្ឌ, លោក នី សាមិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់ សាធារណៈខណ្ឌដូនពេញ, លោក មុត ប៊ុនថន អនុប្រធានការិយាល័យ, លោក ជួន ចិត្រ អធិការរងខណ្ឌ, លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ, លោក ម៉ៅ ពោធិ លោក កែម ហេង អនុប្រធានផ្នែក ដោយមានការសហការជាមួយកម្លាំងសណ្តាប់ធ្នាប់ចរាចរក្រុង ចុះអនុវត្តការងារដូចខាងក្រោម៖

១៖ ត្រួតពិនិត្យកម្លាំង និងវាស់កំដៅប្រជាការពារខណ្ឌ

២៖ រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមហាវិថីព្រះមុនីវង្ស ព្រះស៊ីសុវត្ថិ ព្រះនរោត្តម ព្រះសុរាម្រិត១៣ (មុខក្រសួងប្រៃសណីយ៍) ៥១ ៦៣ ៩២ ផ្លូវជាតិលេខ៥ រង្វង់មូលគួចកាណុង គល់ស្ពានជ្រោយចង្វារ ជាលទ្ធផល៖

* បានចាក់សោរកង់រថយន្ត២គ្រឿង ទុកនៅនឹងកន្លែងស្ទូចរថយន្ត២គ្រឿង យកទៅរក្សាទុកនៅអធិការខណ្ឌអប់រំ នៅនឹងកន្លែងចំនួន១គ្រឿង។
* បានចាប់យករថយន្តតាក់ស៊ីចត ឥតសណ្តាប់ធ្នាប់ចំនួន១គ្រឿង មករក្សាទុកនៅសាលាខណ្ឌ។

៣៖ បានចុះប្រមូលសំរាម ដែលនៅសេសសល់នៅតាមដេប៉ូសំរាម តាមដងផ្លូវ និងបាញ់ទឹកលាងសម្អាត មានមហាវិថីព្រះស៊ីសុវត្ថិ ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត សួនលោកតាក្រុមង៉ុយ។

៤៖ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កាប់លះមែកឈើនៅផ្លូវលេខ៦៣។

៥៖ បន្តអនុវត្តការចុះផ្សព្វផ្សាយសារាចរណែនាំ របស់រាជរដ្ឋាភិបាលស្ដីអំពី ការចូលរួមទប់ស្កាត់ជំងឺរាតត្បាតកូវិដ-១៩ តាមគោលដៅសំខាន់ៗទាំង៥គោលដៅ៕