(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖
១៖ ក្រសួងសុខាភិបាល ចេញសេចក្តីថ្លែងការណ៍ច្រានចោល ករណីជនជាតិវៀតណាម អាយុ១៨ឆ្នាំ មានជំងឺកូវីដ១៩ ចេញពីកម្ពុជា
២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៧.៤លាននាក់ ស្លាប់ជិត ៤២ម៉ឺននាក់ និងជាសះស្បើយជាង ៣.៧លាននាក់!
៣៖ ក្រសួងការបរទេស បង្ហាញលទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទ រវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឥណ្ឌា រួមគ្នាប្រយុទ្ធប្រឆាំងកូវីដ១៩
៤៖ រុស្ស៊ីរកឃើញករណីឆ្លង COVID-19 សរុបជាង «៥០០,០០០នាក់» នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ!
៥៖ នាយករដ្ឋមន្ត្រីកម្ពុជា-ឥណ្ឌា ពិគ្រោះពីការជួយប្រជាជនរបស់ខ្លួននៅក្រៅប្រទេស ដើម្បីបញ្ជៀសពីការរាតត្បាតជំងឺកូវីដ-១៩
៦៖ សហរដ្ឋអាមេរិកជ្រើសយកវ៉ាក់សាំង COVID-19 ប្រកបដោយសក្តានុពលចំនួន ៣ មកធ្វើតេស្តទ្រង់ទ្រាយធំតែម្តង!
៧៖ កម្ពុជា-ឥណ្ឌា ឯកភាពបញ្ជូនពលរដ្ឋទៅប្រទេសរៀងៗខ្លួន ក្នុងវិបត្តិកូវីដ១៩
៨៖ ក្រុមហ៊ុន Amazon ដាក់បំរាម១២ខែ មិនឲ្យប៉ូលិសអាមេរិក ប្រើប្រាស់បច្ចេកវិទ្យាសម្គាល់មុខរបស់ខ្លួន
៩៖ លោក ណារិន្ទដ្រា ម៉ូឌី៖ ឥណ្ឌាចាត់ទុកកម្ពុជា ជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ខ្លួន (Act East Policy)
១០៖ ក្រុមយុទ្ធនាការបោះឆ្នោតលោក ត្រាំ «ទាមទារឲ្យ CNN សុំទោស» និងលុបចោលការស្ទង់មតិ ដែលបង្ហាញថា «បៃដិន នាំមុខ ត្រាំ»
១១៖ នាយករដ្ឋមន្ត្រីឥណ្ឌា៖ វិធានការគ្រប់គ្រងជំងឺកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន អាចជាគំរូសម្រាប់ពិភពលោក
១២៖ ឥណ្ឌាទើបបំបែកកំណត់ត្រាដ៏អាក្រក់ថ្មី១ទៀត នោះគឺការរកឃើញអ្នកឆ្លង COVID-19 រហូតដល់ ៩,៩៩៦នាក់ក្នុងមួយថ្ងៃ!
១៣៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្តីពីការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីបង្កបរិយាកាសធុរកិច្ចឲ្យកាន់តែប្រសើរ
១៤៖ អាជ្ញាធរទីក្រុងវ៉ាស៊ីនតោន និងទីក្រុងធំៗផ្សេងទៀត ណែនាំឲ្យអ្នកចូលធ្វើបាតុកម្មរឿង Floyd «មកធ្វើតេស្តរក COVID-19»
១៥៖ លោកស្រី មិថុនា ភូថង បង្ហាញអំពីការរីកចម្រើនរបស់ខេត្តកោះកុង តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
១៦៖ ចិនរកឃើញករណីនាំចូលជំងឺ COVID-19 រហូតដល់ ១១នាក់ឯណោះកាលពីថ្ងៃពុធ
១៧៖ ព្រលានយន្ដហោះនៅតារាសាគរ ខេត្តកោះកុង សម្រេចបានជាង៥០ភាគរយ, អភិបាលខេត្ត អះអាងថា ព្រលានយន្ដហោះនេះ បម្រើឲ្យវិស័យទេសចរណ៍ និងជំនួញ
១៨៖ ករណីឆ្លងជំងឺ COVID-19 ទូទាំងសហរដ្ឋអាមេរិក កើនដល់លើស «២លាននាក់»
១៩៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ សកម្មភាព និងការអន្តរាគមន៍របស់ចិន ដែលស្ថិតក្រោមស្ថានភាពនៃជំងឺវីរុស
២០៖ អតីតអគ្គរដ្ឋទូតអាមេរិក៖ «យើងគាំទ្រការដកទ័ពអាមេរិក ចេញពីអាល្លឺម៉ង់, អាមេរិកមិនគួរចំណាយច្រើនពេកទេ សម្រាប់កិច្ចការពារប្រទេសផ្សេងៗ»
២១៖ អគ្គស្នងការរងនគរបាលជាតិ៖ តាំងពីផ្ទុះជំងឺ COVID-19 វៀតណាមបោះតង់ឯកតោភាគីជាង២៥០កន្លែង នៅតាមព្រំដែនដែលជាតំបន់មិនទាន់ដោះស្រាយចប់
២២៖ ធនាគារកណ្តាលកូរ៉េខាងត្បូង BOK ព្យាករណ៍ពីស្ថានភាពអាក្រក់ ដែលប៉ះពាល់វិស័យនាំចេញនៃប្រទេសនេះ
២៣៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់អាជីវករ ផ្អាកលក់ស្រាថ្នាំ ឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» ក្រោយមានអ្នកពុលស្លាប់
២៤៖ ទីបំផុត! ស៊ុយអែត វែកមុខឃាតកសម្លាប់អតីតនាយករដ្ឋមន្ត្រី លោក Palme កាលពី៣៤ឆ្នាំមុន
២៥៖ ឧត្តមសេនីយ៍ឯក ស ថេត៖ បើមានមន្ត្រីនគរបាលណាផ្តល់សេវាសាធារណៈមិនបានល្អ សូមខំមិនចូលផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬទំនាក់ទំនង 069 516 999
២៦៖ កូរ៉េខាងត្បូង ប្តឹងក្រុមសកម្មជនប្រឆាំងកូរ៉េខាងជើង ក្រោយខ្សែទូរសព្ទបន្ទាន់អន្តរកូរ៉េត្រូវកាត់ផ្ដាច់
២៧៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ ពុលស្រានៅតែជាបញ្ហាប្រឈម នាំគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ
២៨៖ សេដ្ឋវិទូអន្តរជាតិ៖ «សេដ្ឋកិច្ចមហាយក្សចិន នឹងត្រូវស្តារឡើងវិញ ដ៏គួរឲ្យភ្ញាក់ផ្អើល»
២៩៖ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ សត្វត្មាត សត្វត្រយង និងសត្វកម្រផ្សេងទៀត បានចូលរួមទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាច្រើនឡើង
៣០៖ ចិនទទួលជោគជ័យក្នុងការបាញ់បង្ហោះ ផ្កាយរណបអង្កេតមហាសមុទ្រ
៣១៖ អឺរ៉ុបកំពុងកៀរគរថវិកាចំនួន៤៨៣លានដុល្លារ សម្រាប់ជួយគាំទ្រដល់កម្ពុជា ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩
៣២៖ រណ្តៅកប់សាកសពជាច្រើនត្រូវបានរកឃើញនៅលីប៊ី ក្នុងនោះមានទាំងទូរកុងតឺន័រ ដែលគេប្រើសម្រាប់ដុតអ្នកទោស ទាំងរស់ផងដែរ
៣៣៖ នីហ្សេរីយ៉ា៖ «បុរសម្នាក់ត្រូវបានចាប់ខ្លួនក្រោយស្ត្រី និងកុមារសរុប ៤០នាក់ ត្រូវបានចាប់រំលោភក្នុងទីក្រុងមួយ»
៣៤៖ អូស្ត្រាលីនឹងមិនរងការគំរាមកំហែង ពីប្រទេសណាមួយឡើយ, នេះបើតាមលោកនាយករដ្ឋមន្ត្រី Scott Morrison
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com