(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងភរិយា បានអញ្ជើញដឹកនាំមន្ត្រីរាជការរដ្ឋបាលខណ្ឌដូនពេញ សហកាជាមួយមន្ទីរពេទ្យបង្អែកចតុមុខ នាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកស្រីគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះសាកសួរសុខទុក្ខ សំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលប្រព្រឹត្តទៅនៅក្នុងទីធ្លាសាលាបឋមសិក្សា ហាំងង៉ោស្រះចក សរុបចំនួន ៣២គ្រួសារ។

ស្របនឹងកិច្ចសួរសុខទុក្ខ និងសំណេះសំណាល លោកអភិបាលខណ្ឌ ក៏បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម/គ្រួសារ មីជាតិ ចំនួន ០១កេស, សាប៊ូលាងដៃចំនួន០៤ដុំតូច, ទឹកត្រី១យួ និង ថ្នាំដុះធ្មេញចំនួន០១ឡូ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

ក្នុងនោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភមានដូចខាងក្រោម៖

*១៖ អង្ករចំនួន ៣២បាវ ស្មើនឹង ៨៧៥គីឡូក្រាម ជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកស្រីគតិសង្គហបណ្ឌិត ម៉ែន សំអន
*២៖ មីជាតិចំនួន ០១កេស សាប៊ូ ០៤ដុំ និង ទឹកត្រី ០១យួរ /៣២គ្រួសារ ជាអំណោយរបស់លោក សុខ ពេញវុធ
*៣៖ ថវិកាចំនួន ២០,០០០រៀល /៣២គ្រួសារ ជាអំណោយរបស់លោក អោម វុត្ថា ប្រធានការិយាល័យ ដ.ន.ស.ស ខណ្ឌដូនពេញ
*៤៖ ថ្នាំដុះធ្មេញ ០១ឡូ/៣២គ្រួសារ ជាអំណោយរបស់លោក ស៊ាម ម៉េងអ៊ុង ប្រធានការិយាល័យច្រកចេញចូលតែមួយខណ្ឌដូនពេញ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកស្រីគតិសង្គហបណ្ឌិត ម៉ែន សំអន និងលោក ឃួង ស្រេង ព្រមទាំងបានផ្សព្វផ្សាយក្រើនរំលឹកបន្ថែមអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋ ផងដែរ៕