(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖
១៖ ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹងពីការគិតថ្លៃសេវាធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរដ្ឋ សម្រាប់ជនបរទេសចូលមកកម្ពុជា
២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៧.៥លាននាក់ ស្លាប់ជាង ៤២ម៉ឺននាក់ និងជាសះស្បើយជាង ៣.៨លាននាក់!
៣៖ សប្តាហ៍ក្រោយ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំ ដោយមានរបៀបវារៈ ចំនួន៥
៤៖ WHO ព្រមានទុកជាមុន៖ «ជំងឺ COVID-19 នឹងវាយលុកខ្លាំងលើទ្វីបអាហ្វ្រិក»
៥៖ ធនាគារអភិវឌ្ឍន៍ជនបទ៖ ត្រឹមថ្ងៃទី១១ ខែមិថុនានេះសំណើចំនួន២៨៨ ស្មើនឹងទឹកប្រាក់៣១លានដុល្លារ ត្រូវបានដាក់ស្នើសុំឥណទានពីកញ្ចប់ហិរញ្ញប្បទានពិសេស ៥០លានដុល្លាររបស់រាជរដ្ឋាភិបាល
៦៖ Twitter ប្រកាសលុបចោលគណនីរាប់ម៉ឺន ដែលពាក់ព័ន្ធនឹងចិន រុស្ស៊ី និងតួកគី
៧៖ រដ្ឋមន្ត្រីទេសចរណ៍៖ សប្ដាហ៍ទី១នៃខែមិថុនា ភ្ញៀវក្នុងស្រុកជាង ១៥ ម៉ឺននាក់ចេញដើរទស្សនាទូទាំងប្រទេស
៨៖ ប្រេស៊ីលរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង ៣០,០០០នាក់ក្នុងពេលតែ ១ថ្ងៃប៉ុណ្ណោះ!
៩៖ តុលាការផ្តន្ទាទោសម្ចាស់ក្លឹប «ម៉ៃអាមី» ឱ្យជាប់ពន្ធនាគារ១២ឆ្នាំ និងបក្ខពួក៧នាក់ ក្នុងម្នាក់ៗជាប់ពន្ធនាគារ ១០ឆ្នាំ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
១០៖ អត្រាស្លាប់ដោយសារ COVID-19 កើនឡើងវិញនៅសហរដ្ឋអាមេរិក រហូតដល់ជិត ១,០០០នាក់ក្នុងមួយថ្ងៃ ខណៈរដ្ឋជាង ១០ ប្រកាសពីការផ្ទុះករណីឆ្លងឡើងវិញ
១១៖ មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ អ្នកពុលស្រាថ្នាំនៅខេត្ដបន្ទាយមានជ័យ ស្លាប់កើនដល់៧នាក់ កំពុងសម្រាកព្យាបាល៣៣នាក់
១២៖ ឥណ្ឌាបំបែកកំណត់ត្រាថ្មី ដោយមានអ្នកឆ្លង COVID-19 «លើស ១០,០០០នាក់ក្នុងពេលតែ១ថ្ងៃ»
១៣៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៖ ក្រោយរាជរដ្ឋាភិបាលបន្ថយការនាំចូលជ្រូកពីបរទេស ធ្វើឲ្យការចិញ្ចឹមជ្រូកក្នុងស្រុកមានសន្ទុះកើនឡើង !
១៤៖ កូរ៉េខាងជើងរិះគន់គោលនយោបាយអាមេរិក និងប្តេជ្ញាកសាងទ័ពឲ្យខ្លាំងជាងមុនទៀត
១៥៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមគោលដៅ២៤ម៉ោងលើ២៤ម៉ោង នៅ៣ទីតាំងទៀត និងដាក់តាំងលេខទូរស័ព្ទស្នងការ ស្នងការរង និងមន្រ្តីពាក់ព័ន្ធ សម្រាប់បម្រើពលរដ្ឋ
១៦៖ ការិយាល័យទីភ្នាក់ងារអន្តោប្រវេសន៍ជប៉ុន ត្រូវបិទទ្វារនៅថ្ងៃសុក្រនេះ «ដោយសារការគំរាមបំផ្ទុះគ្រាប់បែក»
១៧៖ លោក ត្រាំ ត្រៀមចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលពាក់ព័ន្ធនឹងស្ថាប័នប៉ូលិសនៅអាមេរិក
១៨៖ ក្រុមហ៊ុន Google និងក្រុមហ៊ុនមួយទៀតឈ្មោះ Sonos កំពុងប្តឹងផ្តល់គ្នាទៅមកជុំវិញរឿងឧបករណ៍ Wireless Speaker
១៩៖ រុស្ស៊ីប្រកាសស្វាគមន៍សហរដ្ឋអាមេរិក ដកកងទ័ពចេញពីប្រទេសអាល្លឺម៉ង់!
២០៖ មន្ត្រីប៉ូលិសប៉េរូជិត ១០,០០០នាក់ឆ្លងជំងឺ COVID-19 ពេលបំពេញភារកិច្ច ក្នុងនោះ១៧០នាក់បាត់បង់ជីវិត
២១៖ អាជ្ញាធរហុងកុងចំណាយប្រាក់រាប់សិបលានដុល្លារ ដើម្បីស្តារទីក្រុងនេះឡើងវិញ ក្រោយការធ្វើមហាបាតុកម្ម
២២៖ សមាជិកសភាបក្សប្រជាធិបតេយ្យអាមេរិក ស្នើលោក ត្រាំ បកស្រាយអំពីការប្រើយន្តហោះ ស៊ើបការណ៍សម្ងាត់លើក្រុមបាតុករ
២៣៖ អតីតប៉ូលិសក្រុង Minneapolis ម្នាក់ ដែលពាក់ព័ន្ធការស្លាប់របស់ George Floyd ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ជាមួយប្រាក់តម្កល់ ៧៥ម៉ឺនដុល្លារ
២៤៖ លោក ដូណាល់ ត្រាំ ចេញបញ្ជាអនុញ្ញាតឲ្យដាក់ទណ្ឌកម្មលើតុលាការអន្តរជាតិ ICC ជុំវិញការស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មសង្រ្គាមអាមេរិក នៅអាហ្វហ្គានីស្ថាន
២៥៖ កោះតៃវ៉ាន់បាញ់តេស្តមីស៊ីលជាច្រើនគ្រាប់ ដើម្បីពង្រឹងសមត្ថភាព ក្រោយក្បួនយន្តហោះចម្បាំងចិនហោះឆ្វែល
២៦៖ Joe Biden៖ ខ្ញុំជឿថាយោធាអាមេរិក នឹងអូសលោក ត្រាំ ចេញពីសេតវិមាន, បើគាត់ចាញ់ឆ្នោត ហើយក្រាញននាលមិនព្រមចេញ
២៧៖ កូរ៉េខាងត្បូង រាយការណ៍ពី COVID-19 ៥៦ករណីថ្មី, អ្នកឆ្លងសរុបកើនដល់ ១២,០០៣នាក់
២៨៖ សហរដ្ឋអាមេរិកនៅតែបន្តផែនការ ដកកងទ័ពជាបណ្តើរៗចេញពីអុីរ៉ាក់ ប៉ុន្តែមិនទាន់អាចកំណត់ពេលជាក់លាក់
២៩៖ បទវិភាគអន្តរជាតិ៖ «៥ចំណុចធំៗដែលចិនត្រូវសម្រេចឲ្យបាន មុននឹងចង់ក្លាយខ្លួនជាមេដឹកនាំពិភពលោក ជំនួសសហរដ្ឋអាមេរិក»
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com