(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសារាចរ ស្ដីពី ការរៀបចំទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០។ នេះបើតាមសារាចរ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ ការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និង ធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឲ្យបានយល់ដឹងអំពីសារៈសំខាន់នៃ «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ហៅថា ធីវេត (TVET)» ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស៕
ខាងក្រោមនេះ ជាសារាចរ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖