(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យមើលផ្លូវមួយខ្សែដែលមានប្រវែងសរុប១៣,៦ គីឡូម៉ែត្រ ដើម្បីសិក្សា ដាក់ផ្លូវកៅស៊ូប្រភេទ DBST ទទឹង៥ម៉ែត្រ ភ្ជាប់ពីភូមិចក សង្កាត់ព្រះពន្លា (ត្រង់ចំណុចប៉ារ៉ែត វិមានស្បូវ) ទៅដល់ភូមិបង្រុះ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។

ការចុះសិក្សាផ្លូវខាងលើនេះ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ក៏មានការចូលរួមលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក្រុមការងារជំនាញខេត្ត ក្រុមហ៊ុន និងអាជ្ញាធរ សង្កាត់ផងដែរ។

ជាមួយគ្នាការចុះពិនិត្យជាក់ស្តែងលោកអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរ ត្រូវធ្វើការចុះដោះស្រាយរាល់ផលប៉ះពាល ជាមួយនឹងប្រជាពលរដ្ឋ នៅពេលគម្រោងចាប់ផ្តើមដំណើរ ដើម្បីឲ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរ ជួយសម្រួលរាល់ផលប៉ះពាល់ ដែលគម្រោងនឹងចាប់ផ្តើមដំណើរការនាពេលឆាប់ៗខាងមុននេះ។

គួរបញ្ជាក់ថា ផ្លូវ១ខ្សែខាងលើ កន្លងមកមានភាពពិបាកក្នុងការធ្វើដំណើរីរពេលរដូវវស្សា ហើយនៅខែប្រាំងហ៊ុយពិបាកធ្វើដំណើរីរ។ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ ឲ្យជួសជុលផ្លូវមួយខ្សែនេះ រដ្ឋបាលខេត្តបានសម្រេចទម្លាក់កញ្ចក់ថវិកា ផ្តល់ជាផ្លូវកៅស៊ូ ប្រភេទ DBST ដែលមានទទឹង៥ម៉ែត្រ។

ជាមួយនឹងការស្ថាបនាកែលម្អ ពីផ្លូវដីទៅជាផ្លូវក្រាលកៅស៊ូ DBST មានប្រវែង ១៣,៦ គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ ក៏មានគម្រោងសាងសង់ស្ពាន ២កន្លែង និងកែពង្រីកស្ពាន ២កន្លែងទៀតផងដែរ ដែលជាចំណោយគម្រោងរបស់រដ្ឋបាលខេត្ត៕